បុរស២នាក់ប្រយុទ្ធគ្នាបន្ទាប់ពីផឹកទឹកប្ដូរនិស្ស័យចូលក្នុងខ្លួនអ្នកឈ្នះដេកគុកអ្នកចាញ់ដេកពេទ្យ

0

កំពង់ធំ៖ បុរស២នាក់បានទាស់ទែងខ្វែងគំនិតគ្នា បន្ទាប់ពីបានក្រេបទឹកប្តូរនិស្ស័យចូលក្នុងខ្លួន រហូតឈាន ដល់ការប្រើប្រាស់អំពើហឹង្សា ដោយប្រើប្រាសកាំបិតផ្គាក់ជាអាវុធ កាប់ទៅលើជនភាគគីម្ខាងបណ្តាលឲ្យ រងរបួសយ៉ាងដំណំ ជាលទ្ធផលអ្នកចាញដេកពេទ្យ ចំណែកអ្នកឈ្នះជាប់ខ្នោះ ។

ហេតុការណ៍នេះ បានធ្វើឲ្យអ្នកស្រុក អ្នកភូមិហួសចិត្តដល់គូរបដិបក្ខទាំង២នាក់ ដែលជាត្រូវជាពូ និងក្មួយគ្នាសោះ តែបែរជាមានជម្លោះក្នុងរង្វង់ស្រា(ស) បង្ករហិង្សាដោយចេតនា គឺជនដៃដល់ឈ្មោះ ធន់ សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ  បានប្រើកាំបិតផ្គាក់ជាអាវុធកាប់ទៅលើ ជនរងគ្រោះធន់ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង២រស់នៅភូមិសំពៅលូន  ឃុំចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

 

តាមការបញ្ជាក់ពីសមត្ថកិច្ច នៃអធិការស្រុកបារាយណ៍ បានឲ្យដឹងថា ករណីគូរជម្លោះនេះ ប្រើអំពើហឹង្សា បានកើតឡើងកាលពីវេលាម៉ោង ១៤.៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ  បន្ទាប់ពីមានហេតុការណ៍រួច សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត ហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះធន់ សុភ័ក្រ បានភ្លាមៗ ចំនែកជនរងគ្រោះបានបញ្ជូលទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត ។

 

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលអ្នកទាំង២ ឈ្លោះទាស់ទែងគ្នា គេបានឃើញជនសង្ស័យ និងជនរងគ្រោះ អង្គុយផឹកស្រា.ស ជាមួយគ្នា គឺពូនិងក្មួយបង្កើត នៅក្រោមផ្ទះ ហើយក៏មានការទាស់សំដីគ្នា ពូដឹងខ្លួនថាមិនស្រួលក៏ដើរចេញ បន្ទាប់មកជនរងគ្រោះយកដំបងវាយទៅលើជនសង្ស័យ ធ្វើអោយជនសង្ស័យខឹង រត់ទៅយកកាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះ ពេលនោះជនរងគ្រោះរត់ឡើងលើផ្ទះតែត្រូវជនសង្ស័យកាប់ចំជើងខាង ឆ្វេង(លើក្បាលជង្គង់) បណ្តាលអោយរបួស ហើយឡើងសំងំលើផ្ទះ ចំណែកជនសង្ស័យនៅដេកក្រោមផ្ទះដោយស្រវឹងស្រា ចំណែកជនរងគ្រោះដេកសន្លប់លើផ្ទះ ក្រោយមកសាច់ញាតិបានឡើងទៅលើផ្ទះទើបរាយការណ៍ជូនសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ និងបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាពត្រពាំងស្វាយ ស្រុកបារាយណ៏។

ដោយ ប៊ុន រដ្ឋា