គ្គស្នងការរងនគរបាលជាតិថ្លែងថា កងកម្លាំងនគរបាលជាតិ មិនគួរនៅក្នុងចំណុចទាំង៤នេះដាច់ខាត

0

ព្រះវិហារ៖ ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន មុខជំនាញច្បាប់ជាតិ អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការ ដល់កងកម្លាំងនគរបាលការពារព្រំដែន វគ្គទី១០ លើកទី១ ប្រចាំឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានថ្លែងលើកឡើងថា កងកម្លាំងនគរបាលជាតិទាំងអស់ ធ្វើយ៉ាងណាត្រូវខិតខំសហការណ៍ ជាមួយស្ថាប័នពាក់ព័ន្ធ នៅក្នុងការចូលរួមប្រយុទ្ធប្រឆាំង បង្ការបង្ក្រាប ឲ្យខានតែបានចំពោះការជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀន។ ហើយក្នុងនាមជាមន្ត្រីអនុវត្តច្បាប់មិនគួរនៅក្នុងចំណុចទាំង៤នេះជាដាច់ខាត៖ «កុំយកខ្លួនឯងទៅពាក់ព័ន្ធការជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀន, កុំធ្វើជាខ្នងឱ្យអ្នកជួញដូរ ឬប្រើប្រាស់, កុំបន្ធូរបន្ថយទោស, និងកុំអន្តរាគមន៍»។

នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០ នៅគណៈបញ្ជាការនគរបាលជាតិប្រចាំទឹសភូមិភាគទី៤ ស្ថិតក្នុងភូមិសែន ជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ និងពលនគរបាល ដែលជាសិក្ខាកាមប្រមាណជាង៣៥០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ថ្លែងថា កម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ក៏ប៉ុន្តែកម្ពុជា ជាប្រទេសមួយដែលឋិតនៅក្នុងតំបន់អាស៊ី ហើយនៅគៀកជាមួយតំបន់ត្រីកោណផងដែរ។ ដូច្នេះធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសមួយដែលរងនូវការដឹកជញ្ជូន កែឆ្នៃ ជួញដូរគ្រឿងញៀន ឆ្លងកាត់។ ទាំងនេះហើយដែលវាជាបញ្ហាដ៏ធំមួយ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង បង្ការបង្ក្រាបឲ្យបានដាច់ខាតចំពោះបញ្ហាគ្រឿងញៀននេះ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការស្នើទៅដល់គណៈគ្រប់គ្រងវគ្គទាំងអស់ ធ្វើយ៉ាងណាត្រូវពិនិត និងតាមដាន ការសិក្សារៀនសូត្រ ការអប់រំអនុវត្ត ហ្វឹកហ្វឺន របស់សិក្ខាកាមឲ្យបានជាប់ជាប្រចាំ។ ដើម្បីបង្កើននូវសមត្ថភាព និងចំណេះដឹងដល់ពួកគាត់ នៅក្រោយពេលបញ្ចប់វគ្គ ហើយវិលទៅអង្គភាពវិញ ត្រូវធ្វើការផ្សព្វផ្សាយបន្ត និងខិតខំប្រឹងប្រែងកសាងអង្គភាពរបស់ខ្លួនឲ្យកាន់តែល្អឡើងបន្ថែមទៀត។ ព្រោះថាឯកឧត្តម មិនចង់ឃើញសិក្ខាកាម ដែលចូលមកសិក្សារៀនសូត្រ ចេញពីហ្វឹកហ្វឺនវិញហើយ ទៅជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀននោះទេ។

សូមបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍ហ្វឹកហ្វឺនដែលឡើងអានដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ធឿន មេបញ្ជាការរង គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី ៤ បានបង្ហាញឲ្យដឹងដែរថា៖ ចំពោះសកម្មភាពបើកវគ្គសិក្សា ចែកចេញជា៣ដំណាក់កាល់ ដូចខាងក្រោមរួមមាន៖ ដំណាក់កាលទី១.ពិន័យបទបញ្ជានិងសណ្ដាប់ធ្នាប់កងជួរក្បាច់គុណនិងច្បាប់ផ្សេងៗ, ដំណាក់កាលទី២.យល់ដឹងអំពីផែនទីភូមិសាស្រ្តនិងឧបករណ៍កំណត់ទីតាំងនៃផែនដី(GPS), និងដំណាក់កាលទី៣.ក្បាច់គុណអំពីប្រតិបត្តិការចិត្តសាស្ត្រនិងយុទ្ធវិធីថ្មើរជើងថ្នាក់កងអនុសេនាតូច៕សួនលីណា