លោកចៅក្រមសាលាដំបូងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ចុះមកពិនិត្យទីតាំងដីទំនាស់មួយកន្លែងនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត

0

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២៩២០ នេះ តុលាការខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ បានចុះមកពិនិត្យ នៅទីតាំងដីទំនាស់ មួយកន្លែងស្ថិតនៅ ភូមិចង្ហោនឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ការចុះមកត្រួតពិនិត្យករណីទំនាស់នេះ ដឹកនាំដោយ លោក អាំង សុភា ចៅក្រមសាលាដំបូង ខេត្តកំពត ហើយករណីវិវាទនេះ ស្ថាប័នច្បាប់ ក៏ដូចជាមន្ត្រីជំនាញ មិនទាន់ហ៊ានវិនិច្ឆ័យថាភាគីណាឈ្នះចាញ់នោះទេ ដោយគ្រាន់តែដឹកនាំមន្ត្រីមកពិនិត្យទីតាំង និងឯកសារពាក់ព័ន្ធដីធ្លី របស់ភាគីទាំងសងខាងប៉ុណ្ណោះ។

លោក អ៊ុក ចាន់ មន្ត្រីសុរិយោដីខេត្តកំពតបានលើកឡើងថា លោកចុះមកនេះ ពុំមានបំណងអ្វីក្រៅពីពិនិត្យមើលទីតាំងដីទំនាស់ដែលភាគីម្ខាងកំពុងប្តឹងចូលសាលាដំបូងខេត្តកំពត រវាងលោក កែវ មន្នី ហៅផុក ជាមន្ត្រីប៉ូលិស និង លោក ឆាយផានី ជាប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត(ទីតាំងដីទំនាស់)។

លោក ឆាយ ផាន់នី ដែលរស់នៅចំណុចដីខាងលើ បានឲ្យដឹងថា លោកបានរស់នៅ និងកាន់កាប់អាស្រ័យផលនៅលើដីនេះ២១ឆ្នាំមកហើយ បែរជា លោក កែវ មន្នី ហៅ ផុក មកចោទកាន់ថា រូបលោករំលោភយកដី របស់គាត់ ចំនួន ៥ហិតតា ស្ថិតនៅភូមិឃុំខាងលើនេះទៅវិញ។ម្យ៉ាងទៀតដីដែលគាត់រស់នៅនេះមានឯកសារត្រឹមត្រូវ ថែមទាំងមានសាក្សីដឹងឮ និងមានសាលាកបត្រព័ត៌មានដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ថាដីមួយកន្លែងនេះ ជាដីរបស់គាត់យ៉ាងពិតប្រាកដ ប៉ុន្តែលោក កែវមុនី ហៅផុក បែរជាចោទប្រកាន់ទៅលើរូបលោកថា រំលោភយកដីរបស់គាត់៥ហិកតា ថែមទាំងប្ដឹង រូបគាត់ ទៅតុលាការ ខេត្តកំពតទៀតផង។

លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ការចុះមកព្រឹកនេះ គឺដើម្បីចុះត្រួតពិនិត្យមើលទីតាំងដីទំនាស់ ថែមទាំងពិនិត្យមើលឯកសារពាក់ព័ន្ធដីធ្លី រវាង លោក ឆាយ ផាន់នី និង លោកកែ វមុនី ហៅផុក ប៉ុន្តែពុំទាន់មានការវែកវែករកឈ្នះចាញ់នោះទេ។ ដូច្នេះភាគីទំនាស់ត្រូវតែយកឯកសារមកបង្ហាញ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់។

ដោយឡែក លោក កែវ មុនី ហៅផុក បានប្រាប់អ្នកយកព័ត៌មានថា រូបលោកមានដីនៅទីនោះតាំងពីឆ្នាំ១៩៩៣មកម្លេះ ហើយលោកក៏មាន ឯកសារ គ្រប់គ្រាន់ដែរ។ចឹងហើយឈ្នះចាញ់ស្រេចតែលើស្ថាប័នច្បាប់ជាអ្នកសម្រេចទៅចុះ។ទាក់ទិននឹងករណីទំនាស់ដីនេះ គេរង់ចាំមើលថាតើភាគីខាងណាឈ្នះ ភាគីខាងចាញ់ ព្រោះម្នាក់ៗសុទ្ធតែអះអាងថា ដីទំនាស់មួយកន្លែងនេះជារបស់ខ្លួននោះ។