ឈ្មួញដុះស្លែរឈ្មោះ សុវណ្ណ កំពុងវីវរហើយព្រោះអាចបាតសិទ្ធិរកស៊ីជាមួយថៃ

0

កម្ពុជា- ថៃ= ឈ្មួញដុះស្លែរឈ្មោះ សុវណ្ណ កំពុងវីវរហើយព្រោះអាចបាតសិទ្ធិរកស៊ីជាមួយថៃក្រោយពីត្រូវបានគយថៃចាប់បានទំនិញរំលោភកម្មសិទ្ធិបញ្ញាឆ្លងដែនរបស់នៅផ្សាររុងក្លឿដែលមានទឹកប្រាក់ជិត៤លានបាត រហូតមកដល់ពេលនេះមិនទាន់ឃើញមានចំណាត់ការជាក់លាក់ណាមួយពាក់ព័ន្ធនិងបុគ្គលរំលោភកម្មសិទ្ធិបញ្ញានាំទំនិញឆ្លងដែនលក់នៅផ្សាររុងក្លឿនៅឡើយទេ !អ្នកឃ្លាំងនៅតែទទួចចង់ឃើញអ្នកអនុវត្តច្បាប់ទៅឡើបទល្មើសឆ្លងដែនឈ្មោះសុវណ្ណ ជាឈ្មួញដុះស្លែរប្រចាំច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រហូតមក ដែលតែងតែនាំទំនិញខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាឆ្លងដែនយកទៅស្តុបទុកនៅឃ្លាំងដំបូលក្រហមក្នុងផ្សាររុងក្លឿក្រោយផ្សារប៊ិចស៊ីសំរាប់លក់ចែកចាយយូរណាស់មកហើយ ទើបតែបែកធ្លាយកាលពីថ្មីៗនេះត្រូវបានគយថៃចាប់បានទំនិញទាំងនេះមានតំលៃជិត៤លានបាត ។
ប្រភពបានបន្ដថា ការដែលអាចរកស៊ីបទល្មើសទាំងនេះបានក៏ដោយសារតែ ខ្មោចស្រុកអោយដៃទើបខ្មោចព្រៃហ៊ាន ទើបអាចបង្កើតបទល្មើសអោយនាំទំនិញខុសច្បាប់់ឆ្លងដែនពីខ្មែរបាន !ទំនិញទាំងនោះមានដូចជា ខោអាវ កាបូប និងស្បែកជើង សុទ្ធសឹងតែជាទំនិញដែលក្រុមឈ្មួញរំលោភកម្មសិទ្ធិបញ្ញាដោយយកយីហោផងគេ មកដាក់ជារបស់ខ្លួន ហើយចរាចរណ៍ដឹកជញ្ចូនយកទៅលក់នៅព្រំដែន កម្ពុជា ថៃ លក់ដូរនៅផ្សាររុងក្លឿ។
មកដល់ពេលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ លោក សុវណ្ណ ដែលជាឈ្មួញដុះស្លែរ មិនទាន់មានវិធានណាមួយពីសំណាក់ សមត្ថកិច្ចថៃ និងសមត្ថកិច្ចខ្មែរនៅឡើយ ហើយបច្ចុប្បន្ននេះត្រូវបានគេដឹងថាលោកសុវណ្ណ កំពុងតែដេកភ័យព្រួយរឿងបាតបង់សិទ្ធិធ្វើជំនួញនៅក្នុងផ្សាររុងក្លឿមិនហ៊ានចេញទៅណាទេ ព្រោះពេលនេះត្រូវបានគេដឹងនិងឃ្លាំមើលយ៉ាងខ្លាំង ពីមន្រ្ដីអនុវត្តន៍ច្បាប់។
ទោះយ៉ាងណាយើងនៅមិនទាន់អាចសុំការពីសម្ភាសពី លោក សុវណ្ណ នៅឡើយ ដោយគ្មានលេខទូស័ព្ទ តែយ៉ាងណាអ្នកសារព័ត៏មានយើង ព្យាយាមការរកលេខនិងសម្ភាសនៅពេលក្រោយ ប្រសិនបើលោក សុវណ្ណ មានចេតនាចង់បំភ្លឺ៕ប៊ុនរិទ្ធី រក្សាសិទ្ធិ