​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ចំនួន​២​នាក់ យកមក អប់រំ រួច​ដោះលែង​វិញ ប្រហែលជា​បាន​ទ​ទូល​លាភសក្ការៈ​ច្រើន​

0

​ ​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះបង្ក្រាប ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​លេងល្បែង​លក់​កន្ទុយលេខ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ជុំ សែន​សុទ្ធា ព្រះរាជអាជ្ញា​អម​សាលា​ដំ​បួង​ខេត្ត​ប៉ៃលិន ។ ហេតុ​ការ​ណ៏​ចុះ​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​ ​មេ​កន្ទុយលេខ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ គង់ (​មិន​ស្គាល់​ត្រ​គោល​) ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ អាយុ​ប្រហែល​៣៥​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។​ ​

ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា កាលពី​វេលា​កើតហេតុ​ខាងលើ គេ​ឃើញ​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ជាច្រើន​នាក់ បាន​ចុះទៅ​បង្ក្រាប និង​ឃាត់ខ្លួន មេ​កន្ទុយលេខ​ចំនួន​២​នាក់ រួច​នាំ​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ តាម​និតិ​វិធី ។download

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន បាន​រិះគន់ថា បើ​សមត្ថកិច្ច ចាប់​ជនសង្ស័យ​យកលុយ ហើយ​លែង​បែបនេះ ជនល្មើស​មិន​ព្រម​រាងចាល​នោះទេ នៅ​ថ្ងៃ​ខាងមុខ​នឹង​ប្រព្រឹត្ត​ទង្វើ​បែប នេះ​បន្តទៀត ហើយ​ម្យ៉ាងវិញទៀត​ល្បែងស៊ីសង​គឺជា​អំពើ​ខុសច្បាប់ ហើយ​ខុស​នឹង​ច្បាប់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​សមត្ថកិច្ច ត្រួវ​តែ​បង្ក្រាប​ក្រុម​ញៀន​ល្បែង​ទាំងនេះ​ឱ្យ​ចាស់ដៃ ។​ ​

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក នង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុ​ត្តិ​ធ​ម៍ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៏​មាន​កម្ពុ​ជាថ្មី ថា​៖ ការឃាត់ខ្លួន មេ​កន្ទុយលេខ​នេះ គឺ​យកមក​អបរំ ព្រោះ​វា​ទើប​ជា​លើក​ទី​១ ,​ចំណែក​ការសុំ​ថតរូប​មេ​កន្ទុយលេខ គឺ​លោក​មិន​អនុ​ញ្ញ​ត​ថត​ទេ នេះ​ប្រហែល​ជាមាន​អាថ៌កំបាំង​ច្រើនជាង​នេះ​។

លោក​បន្តថា​៖​ត្រួវ​សុំ​ទៅ​ព្រះរាជអាជ្ញា​សិន ។ ចំពោះ​ការសុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក ។​ ​សូមបញ្ជាក់ថា ល្បែងស៊ីសង បៀ អាប៉ោង កន្ទុយ​លេខឆ្នោត កំពុងតែ​ដំណើរការ​យ៉ាង គគ្រឹកគគ្រេង​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល ដូច្នោះ​សមត្ថកិច្ច​ត្រួវ​តែមាន​វិធាន​ការចាប់​ពួកគេ​ដាក់ទោស​តាម​នីតិវិធី ។​