ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរថ្នាំញៀន !

0

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទូលគោក បានធ្វើការឃាត់ខ្លន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរថ្នាំញៀន កាលពីយប់ថ្ងៃទី២១ មករា ឆ្នាំ២០២០ ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួន។

ជនសង្ស័យទី១ ឃាត់ខ្លួននៅវេលាម៉ោង៩៖៥០នាទីយប់ ឈោ្មះ ឆេន ភារី ហៅ រី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន៣កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿងម៉ាក NOKIA ពណ៍ខ្មៅ ស៊េរី១០៥ និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C១២៥ ពណ៍ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ កំពង់ចាម 1G-7656 ដែលមានលេខតួ និងលេខម៉ាសុិន 8620680 ។

ជនសង្ស័យទី២ ឃាត់ខ្លួននៅ វេលាម៉ោង១០៖២០នាទីយប់ ឈោ្មះ ខេង សុខប៉ាវ ហៅ ប៉ាវ ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករដឹកកង់ឡាន ស្នាក់នៅក្នុងកន្លែងធ្វើការ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក- ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខភ្នំពេញ 1CF-1524 ដែលមានលេខតួ និងលេខម៉ាស៊ីន 9054251 ។

ប្រភព័ត៍មាន បានឲ្យដឹងថា កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យការអនុវត្តន៏ច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស រក្សាទុក និងជួញដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២១៥ ក្រុមទី៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕