ប្រធានសមាគមអតីតយុទ្ធជនខេត្ត ចុះសួរសុខទុក្ខអតីតយុទ្ធជនកំពុងមានជម្ងឺជាទម្ងន់

0

ខេត្តកំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និង ផ្នែកសឹករងប្រាសាទបល្ល័ង្ក បានទៅសាកសួរសុខទុក្ខ លោកវរសនីយ៍ឯក ទុំ ដន ជាអតីតយុទ្ធជនខណៈពេលដែលកំពុងតែមានជម្ងឺជាទម្ងន់បានសម្រាកនៅផ្ទះ ស្ថិតនៅភូមិគរគី  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០។

ដោយសកម្មភាពមនុស្សធម៌ ដ៏រស់រវើករបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានធ្វើឲ្យអតីយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ពេញចិត្តនិងគោរពស្រឡាញ់ ឧត្តមសេនីយ៍ទោសោម ស៊ុន ដែលជាថ្នាក់ដឹកនាំដ៏មានគុណធម៌ លះបង់ សេចក្តីសុខផ្ទាល់ខ្លួន ចែករំលែកសេចក្តីស្រឡាញ់ ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការលំបាក តែងតែទទួលបានការដោះស្រាយ និងជួយឧបត្ថម្ភតាមលទ្ធភាពជាក់ស្តែង តាមការចង្អុលបង្ហាញពី ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤។

ក្នុងនោះគឺកងកម្លាំងនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពិតជាមានមោទនភាពជាខ្លាំង ខណៈ ពេលដែលទទួលបានការកោតសរសើរ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ  ពីសកម្មភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំយកចិត្តទុកដាក់ អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ជួយដោះស្រាយរាល់ការលំបាក ដល់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ  ។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងអង្គប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងដាក់ចេញ ក្នុងទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិ  នៅក្នុងអង្គប្រជុំគឺត្រូវបាន ផ្តល់កិត្តិយស់ដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចែក​រំលែកនូវបទពិសោធន៍ ក្នុងការងារសកម្មភាព បម្រើក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ រួមទាំងការ ងារកសាងអង្គភាព  ដែលទទួល បានគាំទ្រនិងជោគជ័យ ។

ក្នុងឳនេះកិច្ចប្រជុំបុកសរុបលទ្ធផលការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ  មានការកោតសរសើរយ៉ាងខ្លាំង និងបានមានប្រសាស៍ ថា បើសិនជាខេត្តដ៏ទៃទៀត ធ្វើបានដូចឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺជាការល្អប្រសើរណាស់ ។

ដោយលោកវរសនីយ៍ឯក ទុំ ដន កំពុងមានជម្ងឺជាទម្ងន់  ឧត្តមសេនីយ៍ទោសោម ស៊ុន  ជួយឧបត្ថម្ភដល់ការលំបាករបស់ក្រុមគ្រួសារ លោក ទុំ ដន ដែលកំពុងតែមានជំងឺ មានអង្ករ ចំនួន ១០០  គីឡូក្រាម  ទឹកផ្លែឈើ មួយកេស   និងថវិកា ចំនួន ៤០០,០០០  រៀល ដើម្បីដោះស្រាយជីវភាព    ។

ដោយ ប៊ុន រដ្ឋា