ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះធ្វើការឃាត់ខ្លន ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរថ្នាំញៀន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០មិ្សលមិញ ត្រង់ចំនុចUTM (៤៩៣៨១៤-១៥៧៩០៧៦) ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រោមការណែនាំចង្អល់បង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្តព្រះវិហារផងដែរ។
នេះបើយោងតាមរបាយការណ៍ហេតុដែលភ្នាក់ងារអប្សរាប៉ុស្តិ៍លេខ១១ព្រឹកនេះទទួលបានពីមន្ត្រីកងរាជអាវុធហត្ថតាមរយៈប្រព័ន្ធ WhatsApp នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ។
នៅក្នុងរបាយការណ៍ហេតុបានបង្ហាញឲ្យដឹងដែរថា ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងធ្វើការឃាត់ខ្លួនខាងលើនោះ ទី១,ឈ្មោះឈិន ថុនភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ទី២,ឈ្មោះ ស៊ុម សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសំណង់ អ្នកទាំងពីររស់នៅភូមិត្នោត ឃុំទ្រា ស្រុកបារាយ ខេត្តកំពង់ធំ។ ទី៣,ឈ្មោះ គ្រី ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៤,ឈ្មោះ សាំង វុទ្ធី (ហៅណាក់) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
និងចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ១,ថ្នាំញៀនម៉ាទឹកកចំនួុន០៤កញ្ចប់=៧,៤១ក្រាម ២,ទូរស័ព្ទដៃចំនួុន០៣គ្រឿង ៣,ម៉ូតូម៉ាកវ៉េវពណ៏ខ្មៅគ្មានស្លាកលេខចំនួុន០១គ្រឿង និងសម្ភារៈសម្រាប់ជក់ គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ ទាំងនាក់ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីច្បាប់៕សួនលីណា





































