​រថយន្ត​ដឹក​ទឹកកក​បង្កប់​ឈើប្រណិត​ត្រូវបាន​ព្រះរាជអាជ្ញា​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​តាម​ប្រមាញ់​ចាប់បាន​

0

​ខេត្ត​សឹ្ទ​ង​ត្រែង​៖​រថយន្ត​កូរ៉េ​១​គ្រឿង​ពណ៍​(​ស​)​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2 N. 8148​ដឹក​ទឹកកក​បង្កប់​ឈើ ប្រ ណិ​ត ត្រូវបាន​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​ដឹកនាំ​កម្លាំង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ តាម​ប្រមាញ់​ចាប់បាន​តៃកុង​រថយន្ត រួមទាំង​ឈើ​និង​ស្គាល់មុខ​ម្ចាស់ គេ​ដឹងថា​ជា​មន្ត្រី​សមាជិក​ព្រឹត្តិ​សភា​ម្នាក់​រកស៊ី​ឈើ​ដុះ​ស្លែ​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​។

ទើបតែ​បាន​ព្រះរាជអាជ្ញា​ផ្លាស់​មក​ថ្មី បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​តាម ប្រ មា​ញ់​ចាប់បាន រួចហើយ​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទ​ង​ត្រែង​។​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤ ។​ ​ ​លោក សុខ ស៊ី​ដា មន្ត្រី​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្ត បាន​ប្រាប់​ភ្នាក់ងារ​សារ​ព័​ត៍​មាន កាលពី​វេលា​ម៉ោង​១០​និង​៣១​នាទី​ព្រឹក​ថ្ងៃទី​១៦​នេះ​ថា​៖ រថយន្ត​ទឹកកក​បង្កប់​ឈើប្រណិត​ខាងលើ​នោះ​កំពុង​ក ឆ្លង​យោបល់​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។ IMG_6646

តើ​ត្រូវ​ផាកពិន័យ​ឬ​ដោះលែង​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​ទេ ហើយ​កំពុង​កសាង​សំណុំរឿង​ឆ្លង​យោបល់​មេ​ជា​អ្នកសម្រេច ។​ លោក​បាន​បញ្ជាកទៀតថា​៖​រថយន្ត​ទឹកកក​បង្កប់​ឈើប្រណិត​ខាងលើ​នោះ ជា​របស់លោក​វ៉ាន់ វុ​ធ​សមាជិក​ព្រឹត្តិ​សភា​រសនៅ​ភូមិ​លើ សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​ខេត្ត​សឹ្ទ​ង​ត្រែង​៖ ឬ​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នោះទេ ចំណែក​ឈើ​ដែល​នៅក្នុង​រថយន្ត​នោះ នៅ​មិនទាន់បាន​វាស់​វេ​ង​នៅ​មិនទាន់​ដឹង​ប៉ុន្មាន​ផ្លាន់ និង​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​នោះទេ ។​ ​IMG_6649

ប្រភព​ព័​ត៍​មានបាន​បន្តទៀតថា​៖ រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​ខាងលើនេះ តែងតែ​មក​ដឹកឈើ​ជារឿយៗ​ពុំមាន​អ្នក​បង្ក្រាប់ ទើបតែ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ទើបតែ​ផ្លាស់​មក​ថ្មី បាន​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត តាម​ប្រមាញ់​ចាប់បាន​។ ទើប​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង ។ បច្ចុប្បន្ន​ទីតាំង​លើក​ឈើ​តាម​ច្រាំ​ទង​ន្លេ​កំពុង​កក្រើក​នៅពេល​យប់ នៅ​ចំណុច​ប៉ុស្តិ៍​ឃុំ​ព្រះបាទ​។

ខាងលិច​ស្ពាន​សេកុង ទី​១​នៅជាប់​របង​ឃ្លាំង​ប្រេងសាំង ទី​២​ប្រមាណ​ជាង​១០០​ម៉ែត្រ ពី​ពន្ធ​ធនាគារ​ខេត្ត​ទី​៣​កំពុង​សាឡាង​ខេត្ត​ទី​៤​កំពុង​(​ដ​)​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​សឹ្ទ​ង​ត្រែង​។​ គេ​សង្កេតឃើញ​រថយន្ត​គ្រប់​ធន់​គ្រប់​ម៉ាក​តែងតែ​ពពាក់ពពូន​មក​លើក​ឈើ​ឡើង រៀង​រា់​ពេលយប់ មិនសូវ​លោះ​ថ្ងៃ​ណា​ទេ ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ អ្នករកស៊ី​ឈើ​សព្វថ្ងៃ​ភាគច្រើន គឺ​ពួកគេ​យក​ទួ​នាទី​និង​អាងខ្នង អ៊ីចឹង​ហើយ​ការបង្ក្រាប​ទ​ល្មើស នៅតែ​កើតមាន​ដដែល ជាក់ស្តែង ស្ថិតនៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​សឹ្ទ​ង​ត្រែង​ខេត្ត​សឹ្ទ​ង​ត្រែង ។​ IMG_6656

ប្រភព​ព័​ត៍​មាន​ដោយឡែក​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ រថយន្ត​ទឹកកក​ដឹកឈើ​ខាងលើ​នោះ ជា​របស់លោក​វ៉ាន់ វុ​ធ សមាជិក​ព្រឹត្តិ​សភា ជា​ឈ្មួញ​រកស៊ី​ដុះ​ស្លែ​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​៖ ពុំមាន​អ្នក​បង្ក្រាប​ទើបតែ​អស់​លាក់ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត តាម​ប្រមាញ់​ចាប់បាន​ជោ​យ​គោ​ជ័យ ទើប​ភ្ញាក់​ផ្ញើ​ល​ដល់​សមត្ថកិច្ច​និង​ស្ថាប័ន​សារ​ព័​ត៍​មាន​ខេត្ត​សឹ្ទ​ង​ត្រែង ៕​ដោយ​៖​វាល​ឥន្ទ្រិយ​