កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បាន ជំរុញ ដល់ ក្រុម ការងារ បច្ចេកទេស ក៏ដូចជា មន្ត្រី ពាក់ព័ន្ធ នានា ធ្វើ យ៉ាងណា ត្រូវ ពន្លឿន ការងារ សាងសង់ ស្ពាន គៀន ជ្រៃ ឲ្យ បាន ឆាប់ រួចរាល់ នៅ មុន ពេលរដូវ ទឹក ឡើង ដេីម្បី ឲ្យ បងប្អូន ប្រជាពលរដ្ឋ ងាយស្រួល ក្នុង ការ ធ្វើ
ដំណើរ និង ការ ដឹកជញ្ជូន កសិផល ឆ្លងកាត់ ផង ដែរ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ប្រារព្ធ ពីធីប្រគល់ផ្ទះសប្បរសធ៌ម ជូន ជន ទីទ័លក្រ ១គ្រួសារ ស្ថិត នៅ ក្នុង ភូមិ ស្ពាន ថ្មី ឃុំ គៀន ជ្រៃ ស្រុក កំពង់ សៀម ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ២៣ ខែមករា ឆ្នាំ ២០២០ ព្រមជាមួយ ការ ចុះ ពិនិត្យ ការ សាងសង់ ស្ពាន គៀន នៅ តំបន់ នោះ ផងដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លើក ឡើង ថា សម្រាប់ ឆ្នាំ ២០២០នេះ គឺ គ្រប់ ឃុំ សង្កាត់ នឹង ទទួល បាន កញ្ចប់ ថវិកា ទ្វេឡេីង ដេីម្បី ធ្វើ ការ អភិវឌ្ឍន៍ នៅ ថ្នាក់ មូលដ្ឋាន ដូច្នេះ ត្រូវ ទាមទារ ឲ្យ មន្ត្រី យេីង ពង្រឹង សមត្ថភាព បន្ថែម ក្នុង ការ ប្រេីប្រាស់ ថវិកា ឲ្យ សម ស្រប តាម ទិសដៅ និង បំណង ប្រាថ្នា របស់ ប្រជាពលរដ្ឋ ផង ដែរ ។
ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន សូមឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម អនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព និង ត្រូវ យកចិតទុកដាក់ក្នុងការ ថែទាំ សុខភាព ទៀត ផង បេី សិនជា មិន ស្រួល ក្នុង ខ្លួន ដោយ ប្រការ ណាមួយ គឺ ត្រូវ ប្រញាប់ប្រញាល់ ទៅ មន្ទីរពេទ្យ ភ្លាមៗ ដេីម្បី ឲ្យ ក្រុម គ្រូពេទ្យ ធ្វើ ការ ពិនិត្យ ព្យាបាល ទាន់ ពេល វេលា ផង ដែរ ។
គួរ បញ្ជាក់ ផង ដែរថា ប្រជាពលរដ្ឋ ដែល ជា ជនទីទ័រក្រ ១គ្រសារ ឈ្មោះ ប៉ុន ប៊ុនថា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ ស្ថានភាព (ពោះម៉ាយ) ហើយពិការដៃម្ខាង រស់នៅជាមួយកូនប្រុស ១នាក់ អាយុ ៧ឆ្នាំ មានទីលំនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុក កំពង់ សៀម ត្រូវ បាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង សប្បុរសជន បាន ផ្តល់ ផ្ទះ ១ខ្នង ដែល មាន ទំហំ ៤ គុណ នឹង ៥ម៉ែត្រ ប្រក់សង្ក័សី គិត ជា ថវិកា ៨.៨០០០០០រៀល ៕




































