អាជ្ញាធរខេត្តសៀមរាបដាក់លក្ខណ្ឌឱ្យម្ចាស់សណ្ឋគាររុះរើមួយផ្នែកសាងសង់ចូលផ្លូវនិងប្រឡាយសាធារណ:ចេញរយៈពេលពីរថ្ងៃជាកំហិត

0

សៀមរាប÷សំណង់សណ្ឋាគារដ៍ធំមួយដែលកំពុងសាងសង់លើផ្លូវ ត្រូវរដ្ឋបាលក្រុងនិងខេត្តចុះទៅផ្អាក និងកំណត់អោយរុះរើមួយផ្នែកចេញ។
សំណង់សណ្ឋាគារ ដែលត្រូវបានមន្ត្រីចុះទៅកំណត់អោយរុះរើ នាព្រឹកថ្ងៃទី២៣ខែមករានេះ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចក្បែរផ្សារ ផល្លារាត្រីអង្គរ។
សណ្ឋាគារខាងលើនេះមានឈ្មោះ(ជាតិថាតាអង្គរ) ប៉ុន្តែក្នុងកំណត់ហេតុរបស់សមត្ថកិច្ច ឈ្មោះគង់ ប៊ុនហេង ភេទប្រុសជាអ្នកតំណាងអោយម្ចាស់សំណង់។
​ ក្នុងពេលវាស់វែងនិងកំណត់តាមប្លង់ ជំនាញបានបង្ហាញថា សណ្ឋាគារខាងលើនេះ បានសាងសង់ចូលមកលើផ្លូវចំនួន២ម៉ែត្រ។ ករណីនេះត្រូវរដ្ឋបាលក្រុងនិងខេត្ត កំណត់អោយរុះរើដោយគ្មានលក្ខណ្ឌចាប់ពីថ្ងៃទី២៣ខែមករានេះ។ក្នុងករណីម្ចាស់មិនអនុវត្តរុះរើតាមលក្ខណ្ឌ អាជ្ញាធរនិងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីទាំងអស់។
លោកអ៊ុឹង សុភ័ណ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះទៅអនុវត្ត សុំមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោកបានព្រលយពាក្យមួយឃ្លាថា ផ្នែកខាងជើងសណ្ឋាគារនេះ បានសាង់សង់មកលើផ្លូវខាងមុខ២ម៉ែត្រឯខាងក្រោយ១,៨៥ម៉ែត្រ។ ក្រៅពីនោះផ្នែកខាងមុខ (ខាង កើត)នៃសណ្ឋាគារ ក៍សង់ចូលចំណីផ្លូវផងដែរ ប៉ុន្តែក្រោយពេលអាជ្ញាធរកសាង និងពង្រីកផ្លូវ នឹងអនុវត្តតាមភាពជាក់ស្តែង។
ក្នុងពេលកលម្លាំងចម្រុះ ចុះអនុវត្តដោយប្រើ (GPS)វាស់ស្ទង់ ពលរដ្ឋដែលមានលំនៅដ្ឋាន ខាងក្រោយសណ្ឋាគារខាងលើ បានលើកដៃសំពះ បង្ហាញក្តីរំភើប បន្ទាប់ពីបានរស់នៅជាមួយភាពចង្អៀត មានតែផ្លូវម៉ូតូជាង១០ឆ្នាំមកនេះ។
ពលរដ្ឋម្នាក់ក្នុងចំណោម៨ ទៅ៩គរួសារបានប្រាប់ថា កាលពីជាង១០ឆ្នាំមុន អាជ្ញាធរតម្រូវអោយពួកគាត់បង្ខិតព្រំហើយទុកផ្លូវ៦ម៉ែត្រ។ លុះពួកគាត់បង្ខិតតាមការកំណត់ហើយ បែជាម្ចាស់សណ្ឋាគារខាងលើ សាង សង់លើផ្លូវអស់មួយផ្នែកធំ ធ្វើអោយផ្លូវសម្រាប់ចូល ផ្ទះពួកគាត់នៅសល់ត្រឹមមួយម៉ែត្រ ទោះពួកគាត់ប្តឹងសុំជួយអន្តរាគមន៍យ៉ាងណាក៍គ្មានដំណោះស្រាយ ដែលរឿងនេះត្រូវអូសបន្លាយរហូតជាង១០ឆ្នាំ។ ពលរដ្ឋដែលសុំមិនបង្ហាញឈ្មោះដដែល អោយដឹងទៀតថា រយះពេលជាង១០ឆ្នាំមកនេះ ត្រឹមធ្វើបង្គន់ឬធ្វើជណ្តើរផ្ទះ ក៍ត្រូវជញ្ជូនខ្សាច់និងឥដ្ឋដោយបង្គីដែរ ព្រោះផ្លូវមានទំហ៊ុំតែមួយម៉ែត្រ។
ក្រុមពលរដ្ឋទាំងនោះបានអះអាងថា តាមពិត ម្ខាស់សណ្ឋាគារខាងលើ ឈ្មោះសែ សាមុត ពីមុនគាត់ជាប្រធាន មន្ទីរសូរិយោដីសំណង់និងគនររូបនីកម្មខេត្តសៀមរាប។ ចឹងហើយទើបបានថ្នាក់ដឹងនាំខេត្តពិបាកក្នុងការអន្តរាគមន៍ រឿងបើកផ្លូវបែបនេះ។
យោងតាមលក្ខណ្ឌ ដែលរដ្ឋបាលខេត្តនិងក្រុងតម្រូវអោយរុះរើ គេរំពឹងថា ម្ចាស់សំណង់សណ្ឋាគារខាងលើ និងសហការ ហើយពលរដ្ឋ៨ ទៅ៩គ្រួសារដែលរស់នៅស្ទើគ្មានច្រកចេញជាង១០ឆ្នាំមកនេះ និងមានផ្លូវចេញចូលនាពេលដ៏ខ្លីខាងមុខ៕