មន្ត្រីយោធាស្រុកបុរីអូរស្វាយសែនជ័យនិងកូនប្រុសតូច បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ខណ:កំពុងធ្វើថំណើរ!!

0

ខេត្តស្ទឹងត្រែង: ឪពុកជាមន្រ្តីយោធា និងកូនប្រុសតូច បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅលើដងផ្លូវជាតិលេខ៧ ក្បែរផ្លូវចូលភូមិខាំផាន់ ក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា: មុនពេលកើតហេតុ គេឃើញជនរងគ្រោះ
ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ:ស្ទឹងត្រែង 1C.1281ធ្វើដំណើរជាមួយកូនប្រុសតូចម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បានប៉ះជាមួយ រថយន្តម៉ាកនីសាន់ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2AD.0463 បើកបរដោយបុរសម្នាក់ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់កូនតូចនៅនិងកន្លែងភ្លាមៗ រីឯឪពុកបានស្លាប់តាមផ្លូវខណ:កំពុងបញ្ជូនទៅសង្គ្រោះ ។ រីឯអ្នកបើកបររថយន្ត ក៏បានចុះជួយលើកជនរងគ្រោះផងដែរ តែត្រូវគេប្រាប់ឲ្យគេចខ្លួនពីកន្លែងកើតហេតុសិន ក្រែងមានអំពើហឹង្សារកើតឡើង ។
ប្រភពដដែលបន្ថា:ជនរងគ្រោះធ្វើដំណើរក្នុងគោលបំណងជូនកូនយកទៅឲ្យប្រពន្ធនៅឃុំស្ដៅ ស្រុកសេសាន រួចខ្លួនត្រូវទៅបន្ទាយយោធាសឹករងស្រុកបុរីអូរស្វាយសែនជ័យវិញ តែជាអកុសល ក៏ត្រូវជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតែម្តង ។
សូមបញ្ជាក់ថា:ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ទាំងឪពុកនិងកូន ក្នុងហេតុ
ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានអ្នកភូមិនៅក្បែរកន្លែងកើតហេតុ បានប្រាប់
ឲ្យដឹងថា:ជនរងគ្រោះជាឪពុក និងជាអ្នកបើកបរម៉ូតូ មានឈ្មោះ ឈ្មោះ វៀន ចំប៉ា អាយុ២៤ឆ្នាំ ជាមន្រ្តីយោធា បម្រើការនៅតំបន់ប្រតិបត្តិការសឹករងស្រុកបុរីអូរស្វាយសែនជ័យ និងកូនប្រុសតូច ឈ្មោះ វៀន វរ: អាយុ២ឆ្នាំ រស់នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ។ រីឯអ្នកបើកបររថយន្ត ត្រូវគេស្គាល់ថា ឈ្មោះ ម៉ាលី ស៊ីផូ ជាកូនប្រុស លោក ជា ម៉ាលីចៅសង្កាត់សាមគ្គី រស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី បានទៅដល់កន្លែងកើតហេតុ បានបញ្ជូនរថយន្ត និងម៉ូតូទៅឲ្យជំនាញនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក៏ត្រូវបានបញ្ជូនទៅឲ្យក្រុមគ្រួសារសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណី៕ដោយ:ម៉ាវិន