កាលពីថ្ងៃទី១៥ ខែកក្កដា នាយករដ្ឋ មន្ដ្រីអ៊ីស្រាអែល លោកបែនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រា អែលនឹងបង្កើនការវាយប្រហារទៅលើ ក្រុមឧទ្ទាមនៅហ្គាហ្សាក្រោយកិច្ចព្រម ព្រៀងឈប់បាញ់មិនបានសម្រេចនោះ ។ មន្ដ្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូប ដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះបើកការវាយ ប្រហារខ្លាំងជាងមុនទៅលើក្រុមឧទ្ទាម ហាម៉ាស់នៅហ្គាហ្សា ក្រោយពេលក្រុម នេះបានច្រានចោលសំណើឱ្យមានបទ ឈប់បាញ់ដែលស្នើឡើងដោយប្រទេស អេហ្ស៊ីប ។
នាយករដ្ឋមន្ដ្រីណេតាន់យ៉ាហ៊ូ បាន ប្រកាសតាមកញ្ចក់ទូរទស្សន៍ថា វាជា រឿងសមហេតុផលនៅពេលដែលយើង ដោះស្រាយវិវាទតាមរយៈកិច្ចការ បរទេស ប៉ុន្ដែក្រុមហាម៉ាស់មិនព្រម ដោះស្រាយបែបនោះបានបង្ខំឱ្យយើង សម្រេចប្រើប្រាស់កម្លាំងយោធាក្នុងការ ដោះស្រាយ ។ សារព័ត៌មាន AFP បានផ្សព្វផ្សាយ ថា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា អ៊ីស្រា អែលបានបើកការវាយប្រហារ៤លើក បន្ថែមទៀតទៅលើទីតាំងនៅហ្គាហ្សា ។ ការវាយប្រហារនោះបណ្ដាលឱ្យមានអ្នក ស្លាប់ និងរងរបួសជាច្រើន ។
កម្លាំងការ ពារអ៊ីស្រាអែលក៏បានចោទប្រកាន់ទៅ លើក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតដល់ ទៅ៦៧គ្រាប់ទៅលើទឹកដីអ៊ីស្រាអែល ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកក្កដា ក្រោយពេលអ៊ីស្រាអែលផ្អាកសកម្ម ភាពវាយប្រហារតាមដែនអាកាស ។ កម្លាំងទាហានអ៊ីស្រាអែលបានឱ្យដឹង ថា រ៉ុក្កែតមួយគ្រាប់របស់ក្រុមហាម៉ាស់ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលម្នាក់ អាយុ៣៨ឆ្នាំដែលកំពុងតែផ្គត់ផ្គង់ស្បៀង អាហារដល់ទាហានអ៊ីស្រាអែល ។ នេះ ជាការបាត់បង់ជីវិតដំបូងគេបង្អស់ចាប់ តាំងពីមានការបាញ់ប្រហារគ្នារយៈពេល ៨ថ្ងៃកន្លងមក ។
រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ឃើរី ក៏បានបញ្ជាក់ថា នឹងមានឧប សគ្គជាច្រើនដោយសារស្ថានភាពប្រែ ប្រួលនៅហ្គាហ្សា ហើយអំពើហិង្សាអាច នឹងកើនឡើងខ្លាំងជាងនេះ ។ ទន្ទឹមនឹង នោះ លោកចន ឃើរីក៏បានអំពាវនាវ ដល់បណ្ដាប្រទេសសហគមន៍អារ៉ាប់ ជំរុញឱ្យក្រុមហាម៉ាស់ទទួលយកកិច្ច ព្រមព្រៀងឈប់បាញ់ស្វែងរកដំណោះ ស្រាយចៀសវាងហេតុការណ៍អាក្រក់ កើតឡើងជាងនេះ 9