ដីព្រៃ២០០ហិចតាត្រូវបានគេឈូសឆាយកាយក្រវ៉ាតព្រំយ៉ាងរលូនដោយអះអាងថាមានច្បាប់ពីខេត្ត

0

កំពង់ធំ= ដីព្រៃនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែល(លោក ណូន )មេឃុំពពក បានអេះអាងថាដីទិញពីពលរដ្ន តែតាមការពិនិត្យជាក់ស្ដែងដីនោះសុទ្ធសឹងតែជាដីព្រៃសុទ្ធសាតរហូតដល់៩០% ក្នុងនោះមានដីស្រែតិចតួចបំផុត! លោកមេឃុំបានបន្ដថាពលរដ្នគ្មានលទ្ធភាពធ្វើក៏លក់អោយឈ្មួញ ត្រូវបានឈ្មួញប្រមូលទិញ រហូតដល់២០០ហិចតា ដែលមានម្ចាស់ឈ្មោះ(ជួ ផេង)បច្ចុប្បន្នកំពុងដាក់គ្រឿងចក្រឈូសឆាយកាយក្រវ៉ាតព្រំ យ៉ាងរលូន ដោយអះអាងថាមានច្បាប់ឈូសឆាយពីខេត្ត ។
ទាក់ទិនទៅនិងការឈូសឆាយដីព្រៃរាប់រយហិចតានេះ ត្រូវបានមតិមហាជនរឹះគន់ថាបច្ចុប្បន្នគេសង្កេតឃើញ មន្រ្ដីជាន់ខ្ពស់និង អ្នកមានលុយ មានអំណាចខ្លះប្រើវិជ្ជាជំនាញថ្មីដែលអាចលេបត្របាក់យកដីព្រៃរបស់រដ្នមកធ្វើជាកម្មសិទ្ធិបាន ទោះដីនោះប៉ះពាលគម្រោបព្រៃ ឬដីសហគមន៍ក៏ដោយ អោយតែមានលុយជាការស្រេច ។ជាក់ស្ដែងដីនេះសុទ្ធសឹងជាដីព្រៃរហូត៩០% និងដីស្រែតិចតួចបំផុត ធ្វើអោយអ្នកមានលុយ មានអំណាចអនុវត្តន៍រូបមន្ដកន្ទេលធំបន្លំដេកក្បាលទំពែកបន្លំកោរ កក្ដាទាំងនេះហើយដែលធ្វើអោយដីព្រៃរបស់រដ្នក្លាយជាដីកម្មសិទ្ធិស្របច្បាប់របស់បុគ្គលអ្នកមានលុយ ចំណែកពលរដ្នស្លូតត្រង់វិញរលាយទាំងផ្ទះអស់ទាំងដី ដោយចោតថាពលរដ្នរំលោភដីព្រៃរបស់រដ្នជាដើម ។
ពាក់ព័ន្ធនិងការរឹះគន់ខាងលើយើងធ្លាប់បានធ្វើការទំនាក់ទំនងទៅលោក ថូគឹម ស៊ន ប្រធានការិយាល័យអន្តរវិស្ស័យនិងជាទីប្រឹក្សារតំណាងរាស្រ្ត ដែលគេដឹងថាកំពុងតែចេញមុខរត់ការក្នុងរឿងនេះដោយសំអាងថាមានច្បាប់ពីអភិបាលខេត្តកំពង់ធំ លុះសុំច្បាប់មើល ថាគ្មាន ហេតុអ្វី ?។
លោក ណែត សារី អភិបាលស្រុកស្ទោង បានអោយដឹងថា លោកពុំទានបានឆែកមើលឯកសារនៅឡើយទេ ចាំលោកឆែកមើលហើយលោកនិងផ្ដល់ព័ត៏មានជូន តែមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ យើងពុំទាន់ទទួលបានព័ត៏មានពីលោកអភិបាលស្រុកនៅឡើយ ដោយសារតេមិនលើកទូស័ព្ទឡើយ។
លោក លឹម ប៊ុនហេង ភូមិបាលស្រុកស្ទោងបានអោយដឹងថា ដីនោះគឺជាដីព្រៃ ពាក់ព័ន្ធនិងដីកម្រោបព្រៃទៀត គ្មានអ្នកណាចេញប្លងអោយនោះទេ គេទិញដូរតែគ្នាគេ សញ្ញេទិញ លក់ត្រឹមតែភូមិ ឃុំគ្នាគេតែប៉ុណ្ណោះលោកពុំទទួលដឹងលឺនោះទេ។
លោក ជួ ផេង បានឆ្លើយតបយ៉ាងច្បាស់ថា ដីនោះជាដីលោក ថូ គឹមស៊ន មិនមែនដីលោកទេ លោកគ្រាន់តែស៊ីឈ្នួលដាក់គ្រឿងចក្រ ឈូសឆាយតែប៉ុណ្ណោះ ! ចំណែក លោក ថូ គឹមស៊ន វិញឆ្លើយថាជាដី របស់លោក ជួ ផេង គេមានច្បាប់ពីខេត្ត ការឆ្លើយផ្ទុយគ្នាបែបនេះត្រូវបានប្រភពច្បាស់ការថា លោក ថូ គឹមស៊ន មានឋានះ ជាប្រធានការិយាល័យអន្តរវិស្ស័យនិងជាទីប្រឹក្សារបស់តំណាងរាស្រ្ត កំពុង រត់ការអោយ លោក ជួ ផេង តែមិនទាន់បានច្បាប់ពេញដៃទេប៉ុន្ដែដាក់គ្រឿងចក្រចូលកាយក្រវ៉ាតព្រំយ៉ាងរលូន ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំអង្គភាពយើងមិនអាចសុំការសម្ភាសបានទេជុំវិញការចេញច្បាប់ដើម្បីឈូសឆាយដីព្រៃខាងលើនេះ ដោយ លោកថាជាប់រវល់ពុំមានពេលនោះទេ។
ពលរដ្នក៏ដូចជាមន្រ្ដីរាជការសំណូរពរសុំអោយ លោក សុខ លូអភិបាលខេត្តកំពង់ធំ និងរដ្នមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ អញ្ចើញចុះពិនិត្យដីព្រៃទាំងឡាយក្នុងខេត្តកំពងធំផង បច្ចុប្បន្នកំពុងតែរងនូវការកាប់បំផ្លាញឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ៕ប៊ុនរិទ្ធី ព័ត៏មាន បឋម