ខេត្តស្ទឹងត្រែង ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តធ្វើការឡោមព័ទ្ធចាប់បានជនសង្ស័យបានម្នាក់ ខណៈពេលដើរក្នុងផ្សារសឹ្ទងត្រែង ទើបចេញដីកាតាមចាប់ខ្លូនចុះថ្ងៃទី១៣ខែមករា ឆ្នាំ២០១៤ ដោយលោកស្រី បេ គឹមយាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង៖ ករណីពាក់ពន្ធឆក់កាបូប។ទើបមានការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ នៅចំណុចក្នុងផ្សារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យគេចោទពីបទឆក់កាបូបរត់គេចខ្លនជាយូឆ្នាំមកហើយទើបតែរកឃើញក្នុងផ្សារសឹ្ទងត្រែង ក៍ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ឈ្មោះ អ៊ូ ពិសិដ្ឋ( ហៅ)កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ។
លោក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត!បាននិយាយឲ្យដឹងថា៖ក្រោយមកបានទទួលដំណឹងថា៖ ជនល្មើសរូបនេះកំពុងដើរទិញអីវ៉ាន់ជាមួយគូរសង្សាយ៉ាងសប្បាយក្នុងផ្សារសឹ្ទងត្រែង ក៍ត្រូវបានកម្លាំងនគរបាលខេត្ត! បានធ្វើការឡោមព៍ទ្ធចាប់បានតែម្តង។ លោកបានបញ្ជាក់ថា៖មុននិងចាប់ខ្លួនបាននេះដោយមានដីកាចាប់ខ្លួនទ្រឹមត្រូវចេញពីសាលាដំបូងខេត្ត ទើបឈានទៅចាប់ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូបកាល ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ បានធ្វើសកម្មភាពក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង/ ហើយបានរត់គេចខ្លួន រួចហើយទើបតែបង្ហាញមុខ ក៏ត្រូវបានសមត្ថកិច្ចតាមចាប់បានតែម្តង ។
ករណីពាក់ព័ន្ធនេះដែរជនសង្ស័យបានសារភាពចំពោះមុខនគរបាលព្រហ្មទណ្ឌកំរិតស្រាលថា៖ កន្លងមកខ្លួនបានធ្វើសកម្មភាពឆក់កាបូបពិតប្រាកដមែនហើយធ្លាប់បានធ្វើសកម្មភាពឆក់កាបូបបានជាច្រើនលើកជាច្រើនសារចំនួន(៨)ករណីមកហើយ ចំណែកលុយដែលរកបានមកនោះ បានដើរចាយសប្បាយជាមួយគូរសង្សានិងមិត្តភក្តិអស់ហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿបញ្ជូនខ្លួនទៅកាន់តុលាការសាលាដំបូងខេត្តសឹ្ទងត្រែង កាលពីថ្ងៃទី១៦ ខែកក្កដានេះ ដើម្បីកាត់ទោសទៅតាមនីតិវិធីច្បាប់ ៕