សារព័ត៌មានរ៉យទ័របានដកស្រង់ ប្រភពព័ត៌មានពីប្រទេសចិនបានឱ្យដឹង ថា ភាគីចិនបានសមេច្រផ្អាកសកម្មភាព រុករកប្រេងនៅតំបន់សមុទ្រដែលមាន ជម្លោះបង្កឱ្យមានភាពតានតឹងរយៈពេល កន្លងមក ។ ក្រោយរយៈពេលជាង២ខែដែលរុករក ប្រេងដោយខុសច្បាប់នៅក្នុងតំបន់សមុទ្រ ស្ថិតក្នុងអធិបតេយ្យភាពរបស់វៀតណាម កាលពីរសៀលថ្ងៃទី១៥ កក្កដា រដ្ឋាភិ បាលទីក្រុងប៉េកាំងបានសម្រេចដកស្ថានីយ ខួងប្រេងចេញពីទីនោះ ។ សារព័ត៌មានចិនបានផ្សព្វផ្សាយថា ស្ថានីយរុករកប្រេងនោះនឹងបញ្ជូនទៅ កាន់តំបន់សមុទ្រខេត្ដហៃណានប្រទេស ចិន ប៉ុន្ដែមិនទាន់
ប្រកាសពីពេលវេលា ដែលស្ថានីយខួងប្រេងនោះបញ្ជូនទៅ ដល់ទីតាំងដែលគ្រោងទុក ។ កន្លងមក ចិនក៏បានប្រកាសពីគម្រោងរុករកប្រេង នៅតំបន់សមុទ្រប្រទេសវៀតណាមរហូត ដល់ខែសីហា ប៉ុន្ដែដោយសារតែមាន បញ្ហាមួយចំនួន ពិសេសក្នុងពេលដែល តំបន់សមុទ្រចិនភាគខាងត្បូងកំពុង ប្រឈមនឹងការវាយប្រហារដោយព្យុះ Rammasun ធ្វើឱ្យមានរលកសមុទ្រធំៗ គំរាមកំហែងដល់ស្ថានីយខួងប្រេងរបស់ ចិន ។ សារព័ត៌មានចិនបានដកស្រង់សម្ដី ប្រធានគ្រប់គ្រងក្រុមហ៊ុនប្រេងចិន COSL បានឱ្យដឹងថា ស្ថានីយខួងប្រេង ៩៨១ បានបំពេញកាតព្វកិច្ចប្រកបដោយ ជោគជ័យបំផុត ហើយត្រូវបញ្ចប់សកម្ម ភាពនៅថ្ងៃទី១៥កក្កដា ។
សកម្មភាពដាក់ស្ថានីយរុករកប្រេង នៅតំបន់សមុទ្រវៀតណាមតាំងពីថ្ងៃទី២ ឧសភាមកដល់ពេលនេះ រងការរិះគន់ ថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ អន្ដរជាតិ ហើយសកម្មភាពទាំងនោះ បានធ្វើឱ្យមុខមាត់ចិនកាន់តែថមថយនៅ លើឆាកអន្ដរជាតិ។ ប្រទេសជាច្រើននៅ ជុំវិិញពិភពលោកបានថ្កោលទោសចិនថា បំពានច្បាប់អន្ដរជាតិស្ដីពីដែនសមុទ្រ ។ កន្លងមកថ្មីៗ ព្រឹទ្ធសភាអាមេរិក ក៏បានអនុម័តច្បាប់បង្ខំឱ្យចិនត្រូវតែដកស្ថានីយខួងប្រេងចេញពីដែនសមុទ្រដែល មានវិវាទជាមួយវៀតណាម ហើយចិន ត្រូវតែធ្វើឱ្យស្ថានភាពនៅទីនោះត្រឡប់ មកដូចដើមវិញ គឺដូចមុនថ្ងៃទី១ឧសភា មុនពេលដែលចិនបញ្ជូនស្ថានីយខួងប្រេង ទៅទីនោះ ។ ក្រុមអ្នកវិភាគយល់ឃើញថា ការ ដែលចិនដកស្ថានីយខួងប្រេងបែបនេះ ដោយសារតែអាមេរិកសម្រេចថ្កោល ទោសជាផ្លូវការ ហើយចិនក៏មិនចង់ឱ្យ មានការប៉ះទង្គិច ខណៈដែលព្រឹទ្ធសភា អាមេរិកគាំទ្រ១០០ភាគរយឱ្យចិនបញ្ចប់ សកម្មភាពទាំងនោះ