ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពាន់នាក់ មកលេងកំសាន្ត ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម

0

ព្រះវិហារ៖ នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនពាន់នាក់ ចូលមកលេងកំសាន្តនៅតាមរម្មណីយដ្ឋាននានា ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ លោក គង់ វិបុល បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ភ្ញៀវទេសចរដែលមកកំសាន្ត នៅតាមរម្មណីយដ្ឋានានា ក្នុងខេត្តព្រះវិហារ មានចំនួន៦,៩៧៧នាក់ ។

លោកគង់ វិបុល បានបន្តទៀតថា ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន៦,២០១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៧,៧៦នាក់។ លោកប្រធានមន្ទីរទេសចរណ៍ បានថ្លែងបន្ថែមថា តំបន់រម្មណីយដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលភ្ញៀវទេសចរ តែងមកកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ទឹកធ្លាក់ភ្នំត្បែង និងទឹកធ្លាក់ព្រះនិម្មិតជាដើម ៕សួនលីណា