នៅព្រឹកថ្ងៃទី១៦ឧសភា រដ្ឋាភិបាល ហ្វីលីពីន បានសម្រេចជម្លៀសពលរដ្ឋ ជាង១៥០ពាន់នាក់ ទៅកាន់តំបន់សុវត្ថិ ភាព ហើយទីតាំងនានាដូចជាធនាគារ ការិយាល័យរដ្ឋាភិបាល ក្រុមហ៊ុន សាលា រៀន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ក្រោយ ពេលព្យុះសង្ឃរា Rammasun វាយប្រហារចូលដល់ទីក្រុងម៉ានីល បន្ទាប់ពីមានអ្នកស្លាប់១០នាក់រួចមក ។
ព្យុះ Rammasun ជាខ្យល់ព្យុះដែល មានទ្រង់ទ្រាយធំបំផុតនៅក្នុងឆ្នាំ២០១៤ បានបក់បោកចូលក្នុងប្រទេសហ្វីលីពីន ធ្វើឱ្យដើមឈើជាច្រើនតូចធំដួលរលំ រួមទាំងបង្គោលភ្លើងផងដែរ បង្កឱ្យមាន ការដាច់ភ្លើងតំបន់ជាច្រើនក្នុងប្រទេស នេះ ។ ក្រៅពីនេះខ្យល់ព្យុះបានបំផ្លាញ ផលដំណាំជាច្រើនរបស់ពលរដ្ឋហ្វីលីពីន។ នៅថ្ងៃទី១៦កក្កដា ខ្យល់ព្យុះ Rammasun បានបក់បោកចូលតំបន់ សមុទ្រទីក្រុងម៉ានីល ធ្វើឱ្យរដ្ឋាភិបាល ចាំបាច់ត្រូវតែជម្លៀសពលរដ្ឋនៅតំបន់ ជាយក្រុងទៅកាន់ទីកន្លែងសុវត្ថិភាព ចៀសវាងហេតុការណ៍អាក្រក់កើតឡើង។
លោក Mark Leviste អភិបាលរង ខេត្ដ Batangas បានឱ្យដឹងថា “ខ្ញុំមិន ដែលជួបប្រទះខ្យល់ព្យុះដែលមានកម្លាំង ខ្យល់ខ្លាំងបែបនេះពីមុនមកឡើយ”។ ព្យុះ Rammasun មានល្បឿនខ្យល់រហូតដល់ ទៅ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយ ព្យុះនេះអាចនឹងធ្វើឱ្យទឹកជន់កើនឡើង កម្ពស់ដល់ទៅ៣ម៉ែត្រនៅតាមភូមិស្រុក បណ្ដោយឆ្នេរសមុទ្រ ។
ជើងហោះហើរ ជាច្រើបនៅក្នុងប្រទេសនេះ ក៏ត្រូវបាន លុបចោលនៅថ្ងៃទី១៥-១៦ ដោយសារ តែមានខ្យល់ខ្លាំង យន្ដហោះមិនអាច ហោះហើរឬចុះចតបាន ។ តំបន់ជាច្រើននៅប្រទេសហ្វីលីពីន កំពុងតែអភិវឌ្ឍមិនទាន់រួចរាល់ផង ក្រោយពេលព្យុះសង្ឃរា ហេយ៉ាន ដែល ជាព្យុះទ្រង់ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ដ្រ ពិភពលោក សម្លាប់មនុស្សជាង៦.១០០ នាក់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ។