ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៖ គ្មានករណីវីរុសកូរ៉ូណាថ្មីណាមួយ ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាបទេ

0

សៀមរាប៖ តាមការបញ្ជាក់ក្នុងបណ្តាញទំនាក់ទំនងសង្គម « Facebook » ផ្លូវការរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងអំឡុងម៉ោង០១រសៀល នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មកដល់ពេលនេះគ្មានករណី Novel CoV ណាមួយ ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាបទេ សូមបញ្ឈប់ការផ្សព្វផ្សាយដោយមិនទទួលខុសត្រូវ ។

សូមបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ករណីជំងឹណូវ៉ែលកូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ បានកើតមានឡើងលើមនុស្សចំនួន ៤.៣៧៩ ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ចំនួន១០៦នាក់ នៅប្រទេសចំនួន១៨ក្នុងពិភពលោក ក្នុងនោះប្រទេសកម្ពុជា មានករណីឆ្លងចំនួន ១ នៅខេត្តព្រះសីហនុ ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប