តំណាងក្រុមហ៊ុនទេសចរណ៍ចូលខ្លួនមកបកស្រាយបំភ្លឺក្រោយពេលបុគ្គលិកបានធ្វើការផ្សព្វផ្សាលើបណ្តាញសង្គម(ហ្វេសប៊ុក)ថាមានករណីផ្ទុះឡើងនូវជម្ងឺកូរ៉ូណាវីរុស ទៅលើជនជាតិចិនចំនួន៤នាក់ ដែលចូលមកស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក

0

សៀមរាប: តំណាងក្រុមហ៊ុនទេសចរណ៍មួយរូបបានចូលខ្លួនមកបកស្រាយបំភ្លឺក្រោយពេលបុគ្គលិកបានធ្វើការផ្សព្វផ្សាលើបណ្តាញសង្គម(ហ្វេសប៊ុក)ថា មានករណីផ្ទុះឡើងនូវជម្ងឺកូរ៉ូណាវីរុស ទៅលើជនជាតិចិនចំនួន៤នាក់ ដែលចូលមកស្នាក់នៅសណ្ឋាគារ ប៉ាស៊ីហ្វិក
បានធ្វើឲ្យប្រជាពលរដ្ឋ មាន ភាពចលាចល នៅទូទាំងខេត្ត ក៏ដូចនៅទូទាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ក្នុងករណីនេះដោយមានការជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនទេសចរណ៍មួយនេះ នៅរសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២០ តំណាងក្រុមហ៊ុនក៏បានចូលខ្លួនមកធ្វើការឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនសន្តិសុខផ្ទៃក្នុង នៃស្នងការនគរបាលខេត្ត ។
តាមការបំភ្លឺរបស់ឈ្មោះ ម៉ែន ចាន់នឿន ហៅ អាឡិក ម៉ែន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ផ្នែកគ្រប់គ្រង ទូទៅបានឲ្យដឹងថា នៅពេលដែលបានឃើញនៅក្នុងគ្រុបឆាត របស់ (ស៊ីនឡាយសាលីសា វើស) ថា នៅខេត្តសៀមរាប រកឃើញភ្ញៀវដែលមានផ្ទុកជម្ងឺកូរ៉ូណាវិរុស លោកក៏បានចូលមកធ្វើការបកស្រាយ បញ្ជាក់ថា រាល់ព័ត៌មានដែលទទួលបានទាំងនេះ គឺស្ថិតនៅក្នុងផេករបស់ក្រុមហ៊ុនទេ ដែលក្រុមហ៊ុនបាន ធ្វើកាចែករំលែកនៅក្នុង(ហ្វេសប៊ុក)ឲ្យមានការប្រុងប្រយ័ត្ន ដល់បងប្អូនអ្នកបើកបររថយន្ត និង រឺម៉ក់កង់បីដឹកភ្ញៀវរបស់ ក្រុមហ៊ុន ដែលដឹកភ្ញៀវមានឈ្មោះទាំង៤រូបនេះ ដោយអ្នកទាំងនេះបានស្ថិតនៅលើយន្តហោះធ្វើដំណើររួមជាមួយ ជនជាតិចិនម្នាក់ ដែលមានផ្ទុកមេរោគកូរ៉ូណាវីរុស នៅខេត្តព្រះសីហនុ គឺសុំឲ្យផ្តល់ព័ត៌មានដល់ក្រុមហ៊ុន ដើមី្បផ្តល់ ព័ត៌មានដល់សមាគមន៍មគ្គុទេសក៏ទេចរណ៍ភាសារចិន ក្នុងការអញ្ជើញគ្រូពេទ្យមកធ្វើការពិនិត្យសុខភាពជនជាតិចិន ទាំង៤រូបនោះ ។ លោកបន្តថា នៅវេលាម៉ោង១២ និង ១២នាទីនាថ្ងៃទី២៨ មករានេះ ក្រុមហ៊ុនបានទទួលព័ត៌មានពី មិត្តភ័ក្តដែលបានយក ពីផេត ចែករំលែកទៅលើបណ្តាញសង្គម ព្រមទាំងបានសួរថា ព័ត៌មានទាំងនេះពិតឬទេ ។ ចំពោះបញ្ហា នេះលោកក៏បានឲ្យដឹងទៀតថា នេះជាព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើមី្បចែកចាយដល់បុគ្គលិកខ្លួន ឲ្យមានការប្រុង ប្រយ័ត្ន ។ ក្រោយពីការបែកធ្លាយព័ត៌មាននេះ ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវជាបន្ទាន់រកឃើញថា មានបុគ្គលិក ម្នាក់ឈ្មោះ អ៊ឹង ជីង សេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ បានច្រឡំផ្ញើ អាសារ នេះទៅឲ្យមិត្តរបស់ខ្លួន ទើបនៅវេលា ម៉ោង១២និង៥០នាទី ព័ត៌មាននេះបានផ្ទុះឡើងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និង សាធារណៈជន ទូទាំងប្រទេស កម្ពុជា សំខាន់នៅខេត្តសៀមរាបធ្វើឲ្យមានភាពចលាចលកើតឡើង ។ លោកបញ្ជាក់ជូនដល់សាធារណៈជន ទាំងអស់ ចំពោះបញ្ហាព័ត៌មាននេះ មិនមែនជាការពិតឡើយ ហើយក៏ពុំមានបំណងចែកចាយជាសាធារណៈផងដែរ ។ ក្នុងនាមតំណាងក្រុមហ៊ុន ក៏បានធ្វើការសុំទោសជាសាធារណៈ ចំពោះអាជ្ញាធរខេត្តសៀមរាប និង អគ្គនាយក សណ្ឋាគារប៉ាស៊ីហ្វិក ដែលធ្វើឲ្យព័ត៌មានទាំងនេះប៉ះពាល់ដល់សណ្ឋាគារ និង សន្តិសុខសាធារណៈក្នុងខេត្ត ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង បានឲ្យដឹងថា ក្នុងករណីនេះ សមត្ថកិច្ចជំនាញនគរបាលខេត្ត ក៏បានធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខច្បាប់ ដោយក្រុមហ៊ុនបានទទួលស្គាល់ នូវរាល់កំហុសដែលបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្លួន បានយកទៅចែកចាយរូបភាពជនជាតិចិនទាំង៤នាក់ ដែលមាននៅក្នុងគ្រុប ឡាញ យកទៅចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានជាប់ពាក់ព័ន្ធករណី មេរោគ កូរ៉ូណាវីរុស ដែលធ្វើ ឲ្យមានភាពចលាចលដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ៕