សៀមរាប៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលឯកឧត្តមបានទទួលមរណៈភាពក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ
ហើយសពត្រូវបានដំកលនៅគេហដ្ឋានរបស់លោកក្នុងភូមិ២ ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក នាក់ ណេរ៉ុន មានប្រសាស៍ថា ការទទួលមរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។
លោក នាក់ ណេរ៉ុននិងគណៈប្រតិបត្តិភូបាន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ឯក សូមបានទៅកាន់សោយសុខក្នុងសុគតិភពជានិរន្តរ៍តរៀងទៅ ៕
ដោយ៖ អ៊ុន ណារាជ្យ




































