​​ការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់​រាល់​ឆ្នាំ​

0

​ប៉ា​ទី​កាៈ យ៉ាងហោចណាស់​មនុស្ស​៨៩​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​ទៀត​បាន​រងរបួស​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​ដាក់​ក្នុង​រថយន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ បើតាម​តួលេខ​នៃ​ការស្លាប់​ដោយសារ​ការដាក់​គ្រាប់បែក​ក្នុង​រថយន្ត​នេះ​ចាប់ពី​ឆ្នាំ​២០០៩​មកដល់​ឆ្នាំ​២០១៤ ទង្វើ​នេះ​បានសម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់​រាល់​ឆ្នាំ​។​ ​តាម​វេ​ប​សាយ​បរទេស​ឆាយ​ណា​ដេលី កាលពី​ថ្ងៃ​អង្គារ ការដាក់​គ្រាប់បែក​បំផ្ទុះ​ក្នុង​រថយន្ត បាន់​កើតឡើង​២​លើក នៅ​ទីផ្សារ​នៃ​ខេត្ត​ប៉ា​ទី​កា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បា​នស​ម្លប់​មនុស្ស ៨៩​នាក់ និង​ជាច្រើន​នាក់​បាន​រងរបួស​។ នេះ​បើតាម​មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹង​។​ ​លោក Nissar Ahmad Abdulrahimzai អនុប្រធាន​ប៉ូលិស​ក្នុងស្រុក បាន​និយាយថា ពេលនេះ ប៉ូលិស​បាន​ស្ថិតនៅ​មន្ទីរពេទ្យ ពិនិត្យមើល​អ្នករងរបួស​។afganista1a

ការវាយប្រហារ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​តំបន់​វ៉ា​រី​ស្ថាន នា​ព្រំដែន​ខាងជើង​ប៉ា​គី​ស្ថាន ហើយ​កំណើន​នៃ​ការវាយប្រហារ​របស់​ពួក តា​លី​បង់​បាន​បង្ក​ហិង្សា​ជាច្រើន​កន្លែង​។​ ​ខាងក្រោម​នេះ​ជា​តួលេខ​នៃ​ជន​ស៊ីវិល​បាន​ស្លាប់ និង​របួស ចាប់ពី​ខែមករា ដល់​មករា (២០០៩-២០១៤) Civilian Deaths and Injuries January – June (2009-2014) ដោយ​ឆ្នាំ​២០០៩​មាន​ជន​ស៊ីវិល​ស្លាប់​១០៥២ នាក់ របួស​១៤៣៩​នាក់​។​Afganistan1a

ឆ្នាំ​២០១០​មាន​ជន​ស៊ីវិល​ស្លាប់​១២៨១ នាក់ របួស​១៩៩០​នាក់​ឆ្នាំ​២០១១​មាន​ជន​ស៊ីវិល​ស្លាប់​១៥៧៥ នាក់ របួស​២៣៤១​នាក់ ឆ្នាំ​២០១២​មាន​ជន​ស៊ីវិល​ស្លាប់​១១៥៩​នាក់ របួស​១៩៧៩​នាក់ ឆ្នាំ​២០១៣​មាន​ជន​ស៊ីវិល​ស្លាប់​១៣៤២​នាក់ របួស​២៥៧៧​នាក់ និង​ឆ្នាំ​២០១៤​គិត​ត្រឹម​ពេលនេះ​មាន​ជន​ស៊ីវិល​ស្លាប់​១៥៦៤​នាក់ របួស​៣២៤៩​នាក់ នេះ​បើ​យោង​តា​ប្រភព Source: UNAMA ៕