ខេត្តកោះកុង លោក ឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានធ្វើការបង្ហាញមុខក្រុមចោរលួចម៉ូតូយ៉ាងសកម្មនៅលើទឹកដីខេត្តកោះកុងនៅថ្ងៃទី៣០ខែមករាឆ្នាំ២០២០។
ដោយមានការចូលរួម សំរបសំរួល ពីលោកព្រះរាជអាជ្ញា កំលាំងការិយាល័យព្រហ្មទ័ណ្ឌ ក្រោមការដឹកនាំផ្ទាល់ លោកស្នងការង ឃឹម សាណេ លោកវរៈសេនីយ៍ទោ ជា សុភាព នាយការិយាល័យ ស្តីទី ព្រហ្មទ័ណ្ឌកំរិស្រាល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមចោរលួច ម៉ូតូយ៉ាងសកម្ម. ក្នុងខេត្តកោះកុង ជាលទ្ធផលឃាត់ចាប់មុខសញ្ញាបានចំនួន៩នាក់ វត្ថុតាង ម៉ូតូ ៥គ្រឿង គ្រឿងញៀន មេតំហ្វេតាមីន (ម៉ាទឹកកក់) បានចំនួន៧កញ្ចប់ ឧបករណ៍សំរាប់ធ្វើសកម្មភាពផ្សេងៗមួយចំនួន ។
១-ឈ្មោះ ហាក់ រ៉ូនី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (មេក្លោងក្នុងអំពើលួចម៉ូតូយ៉ាងសកម្ម)។
២-ឈ្មោះ កែវ មុន្នីរ័ត្ន ហៅក្រៅ សល់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៣-ឈ្មោះ វ៉ា ធារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងឡាន លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
៤-ឈ្មោះ ប៊ុត រតនា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ។
៥-ឈ្មោះ សួង ឆៃហួរ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ លំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ ២ សង្កាត់សងទង់ ក្រុងខេមរភូមិន្ទ ។
៦-ឈ្មោះ តាន់ ចិត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៧-ឈ្មោះ ឆាន រស្មី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
៨-ឈ្មោះ គឹម កី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងចាក់សាក់ លំនៅបច្ចុប្បន្ន ស្នាក់នៅ ឃុំជីផាត ស្រុកថ្មបាំង ។
៩-ឈ្មោះ គឹម ហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ លំនៅបច្ចុប្បន្ន ស្នាក់នៅ ភូមិ ២ ឃុំប៉ាកខ្លង។




































