​​អ​.​ស​.​ប ភ័យខ្លាច​និង​ជម្លៀស​បុគ្គលិក​ខណៈ​មានការ​បាញ់ប្រហារ​នៅ​ព្រលានយន្តហោះ​លី​ប៊ី​

0

​ទ្រី​ប៉ូ​លីៈ ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ព្រលានយន្តហោះ​ក្រុង​ទ្រី​ប៉ូ​លី ប្រទេស​លី​ប៊ី កាលពី​យប់​ថ្ងៃទី​១៤ កក្កដា ២០១៤ បាន​បណ្តាល​ឲ្យ​មាន​ចលាចល​ថ្មីៗ ដោយ​អង្គការសហប្រជាជាតិ បាន​បង្ខំចិត្ត​ជម្លៀស​បុគ្គលិក​របស់ខ្លួន​ចេញពី​លី​ប៊ី​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី ផ្សាយ​កាលពី​ថ្ងៃ​ពុធ​នេះ​។​

​ប្រភព​នេះ​បាន​បន្តថា ការបាញ់​គ្រាប់​រ៉ុក្កែត​ថ្មីៗ​ក្រោយ​ការប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​នៅ​ព្រលានយន្តហោះ​ទ្រី​ប៉ូ​លី រវាង​បណ្តា​ក្រុម​ប្រដាប់អាវុធ​នានា បាន​ជំរុញ​ឱ្យ អ​.​ស​.​ប ជម្លៀស​បុគ្គលិក​របស់​ខ្លួន​ចេញពី​ប្រទេស​លី​ប៊ី ។ សូម្បីតែ​ទីក្រុង​ធំ​ទី​២ របស់​លី​ប៊ី គឺ​ទីក្រុង​បេន​ហ្គា​ហ្ស៊ី ក៏មាន​អំពើហិង្សា​ថ្មីៗ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣ នាក់ ញ៉ាំងឱ្យមាន​ការភ័យខ្លាច​ចំពោះ​ជម្លោះ​ដែល​រីក​កាន់តែ​ធំ​ផងដែរ​។ បើ​គិត​ចាប់ពី​ថ្ងៃអាទិត្យ មកដល់​ថ្ងៃ​ពុធ មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់ និង​របួស​ជាច្រើន​នាក់​។​ ​Libya

លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ច​ន ឃើ​រី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (US Secretary of State John Kerry said on Tuesday) ថា ត្រូវ​នាំគ្នា​ជួយ​បញ្ចប់​អំពើហិង្សា​នៅ​លី​ប៊ី​។​ចាប់តាំងពី​ការដួលរលំ​នៃ​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១​មក ពួក​ជីវពល​ទាំងឡាយ​ក្លាយជា​អ្នកធ្វើច្បាប់​ក្នុងប្រទេស​លី​ប៊ី ដែល​ធ្លាក់​ក្នុង​ភាព​ជ្រួលច្របល់​មិន​ស្រាកស្រាន្ត​។​ ​នៅក្នុង​សេចក្តីប្រកាស​មួយ បេសកកម្ម អ​.​ស​.​ប ប្រចាំ​លី​ប៊ី UNSMIL ប្រកាសថា ក្រោយ​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃទី​១៣ កក្កដា និង​ដោយសារ​ការបិទ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ទ្រី​ប៉ូ​libya1

លី UNSMIL យល់ថា ខ្លួន​នឹង​ពុំ​អាច​បន្តការងារ​បាន​ទៀត​ទេ ព្រោះ​គ្មាន​ការធានា​សន្តិសុខ​ដល់​បុគ្គលិក​ដែល​គ្មាន​ទាំង​សេរីភាព ក្នុងការ​ដើរហើរ​ថែម​ទៀតផង​។​ ​កាលពី​យប់​ថ្ងៃទី​១៤ កក្កដា ព្រលានយន្តហោះ​ក្រុង​ទ្រី​ប៉ូ​លី ជា​គោលដៅ​នៃ​ការបាញ់​គ្រាប់​រុ​៉​ក្កែ​ត​ជា​ច្រើនសិប​គ្រាប់​ទៀត ។ យន្តហោះ​ប្រមាណ​ជា​១០​គ្រឿង​របស់​ក្រុមហ៊ុន​រដ្ឋ​លី​ប៊ី រង​ការខូចខាត​រួចហើយ​ដោយសារ​ការប្រយុទ្ធ​គ្នា​នាពេល​មុននេះ​៕ ​