​​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​១៩៦​នាក់ និង​របួស​១៤៨៩​នាក់ ក្នុងការ​វាយប្រហារ​១​សប្តាហ៍​

0

​ហ្គា​ហ្សាៈ បើតាម​តុល្យការ​អ្នកស្លាប់​នៃ​ជន​ប៉ា​ឡេ​ស្ទី​ន​គិត​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយសារ​ការវាយលុក​របស់​អ៊ីស្រាអែល​លើ​ជ្រោយ​ហ្គា​ហ្សា​កាន់​តែមាន​កម្រិត​ខ្ពស់ បណ្តាលឱ្យ​មនុស្ស​ស្លាប់​សរុប​១៩៦​នាក់ និង​របួស​១.៤៨៩​នាក់ រយៈពេល​៧​ថ្ងៃ​កន្លងទៅនេះ​។​ ​កាលពី​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ បន្ទាប់ពី​ពួក​ហា​ម៉ា​ស់បាន​បាញ់​រ៉ុក្កែត​៥៦​គ្រាប់​នា​ម៉ោង​៩​ព្រឹក ពួក​អ៊ីស្រាអែល​បាន​វាយប្រហារ​តាម​អាកាស​នៅ​ម៉ោង​១២ ដោយបាន​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១២​នាក់​។​Israel1a

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ក្រុម​ហា​ម៉ាស់​ហើយ ដោយ​គាំទ្រ​សំណើ​ឈប់​បាញ់​ដែល​ស្នើឡើង​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប​។ ប៉ុន្តែ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន កាលពី​ល្ងាច​ថ្ងៃទី​១៤ កក្កដា បាន​បដិសេធ​សំណើ​របស់​អេ​ហ្ស៊ី​ប ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​មួយ​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រាអែល​ចាប់ពី​ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០១៤​។​ ​ដោយសារ​តែមាន​ភាពចម្រូងចម្រាស​បែបនេះ ទើប​មាន​ការបាញ់​ផ្លោង​រ៉ុក្កែត និង​ការវាយប្រហារ​តាម​អាកាស​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​ចំនួន​តួលេខ​អ្នកស្លាប់​ក៏​កើនឡើង​ផងដែរ ៕