VIDEO រុស្ស៊ី​បើកការស្រាវជ្រាវករណីគ្រោះថ្នាក់ធ្លាក់ផ្លូវរថភ្លើង ស្លាប់ និងរបួស ជាង២០០នាក់

0

រុស្ស៊ី​ ​ ​ ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា មាន​ហេតុ ការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​កើតឡើង នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ខណៈដែល ទូរថភ្លើង​ចំនួន​៣​ធ្លាក់​ចង់​ចេញពី​ផ្លូវដែក បណ្ដាលឱ្យមាន​អ្នកដំណើរ​២២​នាក់​ស្លាប់ និង​១៤០​នាក់​រងរបួស ។ ហេតុការណ៍ គ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​៨ ព្រឹក ថ្ងៃទី​១៥ ខែកក្កដា ម៉ោង​នៅក្នុង​ទី ក្រុង​មូ​ស្គូ ចំ​ពេលដែល​មមាញឹក​បំ​ផុត​។​ ​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​កើត ឡើង ក្រុម​ជួយសង្គ្រោះ​ក៏បាន​ទៅដល់ កន្លែងកើតហេតុ​ភ្លាមៗ និង​ជួយសង្គ្រោះ អ្នករងរបួស ។ ក្រុម​ជួយសង្គ្រោះ​ជាង ៤០​នាក់​ផ្សេងគ្នា រួមទាំង​ឧទ្ធម្ភាគចក្រ​៨ គ្រឿង រថយន្ដ​ដឹក​ជនរងគ្រោះ​៦៨​គ្រឿង សម្រាប់​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរ ពេទ្យ ។ ​មន្ទីរ​សុខាភិបាល​ទីក្រុង​មូ​ស្គូ​បានឱ្យ ដឹងថា មកទល់ពេលនេះ​មាន​អ្នកស្លាប់ ២២​នាក់ និង​១៦០​នាក់​កំពុងតែ​សម្រាក ព្យាបាល ក្នុងនោះ​មាន​៥០​នាក់​ស្ថិតក្នុង សភាព​ធ្ងន់​បំផុត ។

​តាម​របាយការណ៍​ជាបឋម មូល ហេតុ​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ខាងលើ កើតឡើង​អាច​បណ្ដាលមកពី​ឆ្លង​ចរន្ដ អគ្គិសនី ប៉ុន្ដែ​ព័ត៌មាន​នេះ​ត្រូវបាន​ក្រុម ស្រាវជ្រាវ​របស់​រុស្ស៊ី​ច្រានចោល ហើយ មូលហេតុ​ពិត​កំពុងតែ​បើក​ការ​ស្រាវ ជ្រាវ ។

នេះ​ជា​គ្រោះថ្នាក់​ទ្រង់ទ្រាយ​ធំ​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​រុស្ស៊ី​ពាក់ ព័ន្ធ​នឹង​ចរាចរ​ផ្លូវដែក ។ ផ្លូវ​រថភ្លើង ក្រោម​ដែល​ជួប​គ្រោះថ្នាក់​បាន​សាងសង់ ឡើង​កាលពី​១០​ឆ្នាំមុន ។ ​ពលរដ្ឋ​រុស្ស៊ី​មួយចំនួនធំ​បាន​ចោទ ប្រកាន់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ចំណាយ ប្រាក់​ច្រើន​ទៅលើ​ប្រព័ន្ធ​ផ្លូវដែក ប៉ុន្ដែ មិនបាន​ចំណាយ​ប្រាក់​ទៅលើ​សកម្មភាព ថែរក្សា ជួសជុល ទើប​ធ្វើឱ្យ​ផ្លូវ​មួយ ចំនួន​មាន​សភាព​ទ្រុឌទ្រោម​បង្កឱ្យមាន គ្រោះថ្នាក់​កើតឡើង