ខេត្តកោះកុង៖ បុរសមានវ័យប្រហែល ៤០ជាងឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្ងាមុខលើជញ្ចើមផ្លូវ បង្ករការភ្ញាក់ ផ្អើលទាំងព្រឹកព្រលឹម ត្រូវបាន ប្រភពជាច្រើនបានស្គាល់ ដាក់និងការសង្ស័យថា ផឹកស្រាខ្លាំងអត់ហូបបាយបណ្តាលឲ្យដួលស្លាប់ ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៨ និង១០ នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំ ណុចជញ្ចើមផ្លូវជាប់របងស្នងការដ្ឋាននគបាលខេត្តកោះកុងស្ថិតក្នុងភូមិ០៣ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពេលមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញនិងក្រុមគ្រូ ពេទ្យបានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងពិនិត្យធ្វើកុសល្យវិច្ច័យរួចឃើញថា សាកសពបុរសរងគ្រោះ ឈ្មោះ វង្ស សុគន្ធ(ហៅតុលា) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ
ស្រុកកំណើតភូមិជ្រោយដង ឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 
បច្ចុប្បន្នស្នាក់នៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង បានដេកស្លាប់ផ្ងាមុខ ដោយនៅជាប់ខ្លួនមានខោរការប៊យជើងវែង និងអាវយឺតដៃខ្លីពណ៌ខៀវ
។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ពីមុនជាកម្មករសំណង់ តែដោយផឹក ស្រាខ្លាំងពេក ក៏ឈប់ធ្វើកម្មករសំណង់ទៅ។ 
ប្រភពជាច្រើនផ្សេងទៀត បានឲ្យដឹងថា បុរសម្នាក់នេះ រាល់ថ្ងៃគេតែងតែឃើញដើរសុំត្រី បង្គារ តាមផ្សារ និងសុំលុយគេទៅទិញស្រាផឹក ហើយដេកក្រោមដើម ឈើនៅតាមជញ្ចើមផ្លូវគ្រប់ កន្លែង អត់ហូបបាយទើបបណ្តាលដួលស្លាប់តែម្តង ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីធ្វើការត្រួតពិនិត្យដោយមន្ដ្រីជំនាញផ្នែកកោសល្យ វិច័យនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងមន្ត្រីនៃមន្ទីរសុខាភិបាលរួចមក ទើបដាក់ការសន្និដ្ឋានថា សាកសពជនរង គ្រោះខាងលើ ពិតជាស្លាប់ដោយសារដួលទៅប៉ះចំវត្ថុរឹងបែកលើជញ្ចើមខាងឆ្វេង មូល ហេតុជនរងគ្រោះផឹកស្រាខ្លាំងជាប្រចាំ ពុំហូបបាយ ទើបបណ្តាលឲ្យដួលស្លាប់ ប្រហែលជា៨ ម៉ោងមុន ដោយ ខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសពបុរសរងគ្រោះត្រូវបានដឹកតាមរថយន្តមន្ទីរពេទ្យបង្អែកខេត្តប្រគល់អោយទៅសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី ៕ ដោយ យានជៀប




































