ខេត្តកំពត; ប្រភពបានប្រាប់ឱ្យ ដឹងថាងថា សកម្មភាព ក្រុមហ៊ុន អាជីប៊ី ក្នុងការចាក់ដី លុបដីសមុទ្រ រាប់ហិចតា នៅភូមិ កែបថ្មី ឃុំ បឹងទូក ស្រុក ទឹកឈូ ខេត្ត កំ ពត កើតមានជា ច្រើនខែ កន្លង មកហើ យ ប្រព្រិត្តិ ទៅដោយរលូន រហូតដល់ ពេ លនេះ ក្រុមហ៊ុន អាជីប៊ី បានចាក់ដី ចូល សមុទ្រ បានមិនតិច ជាង២ហិចតានោះទេ។
ចំណែកអាចច៏ដី ដែលគេដឹក មកចាក់លុបសមុទ្រនេះ សង្ស័យថា អត់ច្បាប់ថែម ទៀត ប្រសិនបើ ដូច្នេះមែន ក្រុមហ៊ុនមួយនេះ គឺគ្រានតែ ចំណាយលុយខ្លះៗ សូក ប៉ាន់ មន្ត្រីមានអំណាច ក្នុងខេត្ត ។
ហើយត្រូវ ចំណាយលុយ លើគ្រឿងចក្រ និង ឡានដឹកដីនោះ គេអាចទទួលបាន ដីរាប់រយ ហិចតា ដែល មានតម្លៃ រាប់ រយលាន ដុ ល្លា ពេលដែល គេចាក់ដី លុបសមុទ្រ បានសម្រេច តាមផែនការនោះ។
ពលរដ្ឋម្នាក់ នៅភូមិកែបថ្មី បានប្រាប់ថា ការចាក់ដី លុបសមុទ្រ នៅកែបថ្មីនេះ បា ន ធ្វើឡើងជាច្រើន ខែមកហើយ ។
សម្រាប់រូបគាត់ គាំទ្រ និង សប្បាយចិត្តណាស់ ប្រសិននេះជា គម្រោងរបស់រដ្ឋ និង បំរើផលប្រ យោជន៏ជាតិ ប៉ុន្តែបើគ ម្រោង ចាក់ដីលុប សមុទ្រនេះ ជារបស់ក្រុមហ៊ុន ឯកជន គឺបាត់បង់ ធនធាន ធម្ម ជាតិ ដែលជា សម្បត្តិរដ្ឋ និង មានតម្លៃ រា ប់រយ លានដុល្លា ធ្លា ក់ ចូលក្នុង កណ្ដាប់ ដៃ ឈ្មួញ ដោយរដ្ឋ គ្មានបានប្រាក់ ចំណូ លអ្វី បន្តិចសោះនោះ ប្រាកដជា គួរអោយសោក ស្ដាយបំផុត។
មន្ត្រីក្តាមមខ្យង ដែល បម្រើការ នៅរដ្ឋ បាល ខេត្តកំពត បានឱ្យដឹងថា ចាប់ តាំង ពី មានការចាក់ដី លុបសមុទ្រនេះមក គឺថ្ងៃមួយៗ មានរថយន្ត៧ទៅ៨គ្រឿង របស់អ្នកកាសែត និង ទូរទស្សន៍មក យកលុយពីអ្នកមើលការ ខុសត្រូវ នៅកន្លែង ចាក់ដីលុបសមុទ្រនេះ សរុបរាប់រយនាក់ ប៉ុន្តែពេ លនេះ លែងឱ្យហើយ ព្រោះអ្នកកាសែតច្រើនពេកមកសុំលុយ។
ប្រភពមួយបានបង្ហើបថាបថា ការចាក់ដីលុបសមុទ្រនេះ មិនទាន់ មានច្បាប់ទេ ប៉ុន្តែ អ្នកចាក់ដីចេះ តែចាក់លុបទៅ ព្រោះអ្នកចាក់ដី បាននិយាយ ត្រូវរ៉ូវ ជាមួយមន្ត្រី មានអំណាច ក្នុងខេត្ត រួចរាល់ហើយ ដូច្នេះនទើបការចាក់ដីនេះ ធ្វើដោយរលូននោះ។
សម្រាប់ ប្រជាពលរដ្ឋ ជាច្រើននៅខេត្ត កំ ពត បានបញ្ចេញមតិថា រឿងចាក់ដីលុបសមុទ្រនេះ ពិតជាមិនធម្មតា ហើយអ្នកដែលហ៊ាន ចាក់ដីលុប សមុទ្រនេះ ក៏មិន ធម្មតាដែរ។
ប្រសិនបើ ការចាក់ដីលុប សមុទ្រនេះ បា ន សម្រេច ទាំងស្រុង តាមផែនការ អ្នកចាក់ដីនេះ លក់ដីនេះ វិញ ប្រាកដ ជា បា ន ប្រាក់មិនតិចជាង ២០០លានដុល្លានោះទេ។
សូមរំលឹកថា កន្លងមក នៅខេត្តព្រះ សី ហនុ ក៏ធ្លាប់មានការ ចាក់ដីលុប សមុទ្រពីសំណាក់ ឧកញ៉ា មហាសេដ្ឋីដែរ ប៉ុន្តែត្រូវ សម្ដេចតេជោ ហ៊ុន សែន បញ្ជារឱ្យកាយ អាចច៏ដីចេញ ។
សារព័ត៌មានយើង មិនអាចសុំ ការបំភ្លឺពី ឯកឧត្តម ជាវ តាយ អភិបាល ខេត្ត កំពត បានទេ ដោយសារទូរស័ព្ទ របស់គាត់ ជាប់ រវល់ ដោយឡែក អ្នកនាំពាក្យរដ្ឋ បាលខេ ត្តកំពត នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ក៏មិនអាចទំនាក់ទំនងបានដែរ។
ចំណែកតំណាង ក្រុមហ៊ុន អាជីប៊ី ក៏ពុំអាចទាក់ទង់បានដែរ ប្រជាពលរដ្ឋ រស់ នៅខេត្តកំពត មួយចំនួន បាននាំគ្នា និ យាយថា ហេតុអ្វី បានជា ឯកឧត្តម អភិ បាល ខេត្ត មិនឱ្យក្រុមហ៊ុន មួយនេះ កា យដីចេញវិញដូច ឧកញ៉ា ផ្សេងៗទៀត ។
សារព័ត៌មានយើងនិង ទទួលយក ការបំភ្លឺពីគ្រប់ភាគីពាក់ ព័ន្ធ ប្រសិនមានការស្នើរសុំនោះ៕