កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន!

0

ភ្នំពេញ ៖ កាលពីនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោ២៣ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់រួមមាន ៖ ទី១-ឈ្មោះ ស៊ឹម នាង ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ កេត វណ្ឌីបញ្ញារ័ត្ន ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕