ព្រះសីហនុ ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារស្ដារអូរ ប្រឡាយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ដ នៅតែបន្ដខិតខំប្រឹងប្រែងក្នុងយុទ្ធនាការអូរ ប្រឡាយទាំង៥ ក្នុងក្រុងដោយ មិនដាក់ដៃ ដើម្បីដោះស្រាយអោយបាននូវការជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ និងជំនន់ទឹកភ្លៀងលិចក្រុងនៅរដូវវស្សា។
តាមផែនការគ្រោងទុកអូរប្រឡាយមេចំនួន៥ខ្សែរនៅក្នុងក្រុងព្រះសីហនុ ត្រូវបានសិក្សាយ៉ាងជាក់លាក់រួចហើយដើម្បីធ្វើការស្តារឡើងវិញ។
តាមរយៈយុទ្ធនាការស្តារអូរនេះបញ្ហាជំនន់ទឹកភ្លៀងនៅក្រុងព្រះសីហនុ នឹងត្រូវដោះស្រាយបាន ។ការលិចលង់ដូបគ្រាកន្លងមកទំនងជានឹងលែងកើតមានទៀតដែរប្រសិនជារដ្ឋបាលខេត្តព្រះសីហនុ អាចអនុវត្តដូចផែនការគ្រោងទុក។
ទន្ទឹមនឹងការខិតខំក្នុងបេសកកម្មស្តារអូរនេះដែរបញ្ហាប្រឈមជាច្រើនក៏កំពុងកើតមានផងដែរ។
បញ្ហាប្រឈមទាំងនោះគឺដំស្រាយសម្រាប់អ្នករស់នៅលើអូរ ខណៈគ្រួសារខ្លះមិនបានល្អជាមួយអាជ្ញាធរ។
ទោះយ៉ាងណាមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបានសំដែងការគាំទ្រច្រើនក្នុងការស្តារអូរប្រឡាយឡើងវិញដើម្បីបើកផ្លូវទឹកអោយហូរបានលឿនចៀសវាងបង្កការជន់លិចនៅថ្ងៃក្រោយ។
(មានសម្ភាសប្រជាជន)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ កំពុងជម្រុញការស្តារអូ ប្រឡាយ ៥ខ្សែ ក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសកាលិចលង់នៅរដូវវស្សាបន្តទៀត ដូច្នេះយើង ត្រូវរួមគ្នាគាំទ្ររដ្ឋបាលខេត្តក្នុងការស្តារអូ ប្រឡាយឡើងវិញ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារជួបការលំបាកច្រើន ដោយមានបញ្ហាផ្ទុយគ្នាដោយសារការអនុវត្ដផែនការរុះរើទៅមានការប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ តែសូមអរគុណ ចំពោះប្រជាពលរដ្ឋមួយចំនួនធំ ដែលបានចូលរួមសហការ ទទួលស្គាល់ យល់ដឹងពីការប៉ះពាល់នៃការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវ និងប្រព័ន្ធបង្ហូរទឹកអូរ ប្រឡាយ ដើម្បីជាប្រយោជន៍រួមរបស់ខេត្ដ និងសម្រាប់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ យើងទាំងអស់គ្នា។ តែទោះជាយ៉ាងណាក៍ដោយ ក្រុមការងារនៅតែបន្ដខិតខំប្រឹងប្រែងដោយមិនដាក់ដែឡើយ ដូច្នេះសូម ចូលរួមគាំទ្រយុទ្ធនាការនេះទាំងអស់គ្នា។
ឯកឧត្ដម បន្ដថា ដោយមានការគាំទ្រពីប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការឆ្នេរ អន្ដរក្រសួង អាជ្ញាធរខេត្ដ ក្រុងបានខិតខំកសាង ជួលជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ឡូវ ក្នុងខេត្ដ អូរ ប្រឡាយក្នុងក្រុង សម្រាប់ការ ប្រើប្រាស់ធ្វើដំណើរ និងសម្រាប់ទប់ស្កាត់ការជន់លិចក្រុងនៅរដូវវស្សា។
ការជន់លិចនៅរដូវវស្សាកាលពីឆ្នាំកន្លងទៅ ដោយសារការតំបន់ទំនាបមួយចំនួនធំ ត្រូវបានម្ចាស់កម្ម សិទ្ធដី គេចាក់ដី អភិវឌ្ឍសំណង់ផ្សេងៗ និងតំបន់មួយចំនួនតាម បណ្ដោយដងអូរ ត្រូវបានគេចាក់ដីរំលោភលប់អូរ សាង សង់របង ផ្លូវ ផ្ទះជាដើម នៅតាមអូ ប្រឡាយ ធ្វើឱ្យផ្ទៃធារ ទឹកភ្លៀងរួមតូច និងប្រព័ន្ធបង្ហូរទឹកភ្លៀងរួមតូច ចង្អៀតបង្ករឱ្យទឹក ចាល់ហូរមិនទាន់ ដែលធ្វើឱ្យលំនៅឋានរបស់ ប្រជាពលរដ្ឋនៅតំបន់មួយចំនួនក្នុងក្រុងរងការជន់លិច។
សូមបញ្ជាក់ថា រដ្ឋបាលខេត្ដព្រះសីហនុ បានចេញសេចក្ដីជូនដំណង និងផ្សព្វផ្សាយជូនមហាជន ជ្រាបរួចហើយ មុននឹង ឈានដល់ការរុះរើឈួសឆាយ ដោយតម្រូវឱ្យប្រជាពលរដ្ឋ ដែលនៅមានសំណង់ប៉ះពាល់ដីអូរ ប្រឡាយ សូមធ្វើការរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតពេលអជ្ញាធរចុះរុះរើ។ទាក់ទិនទៅនឹងសកម្មភាពរុះរើឈួសឆាយ និងការស្នើសុំពីប្រជាពលរដ្ឋជាម្ចាស់ សំណង់ ដែលបានសង់លើចំណីអូរ ឬលើអូរប្រឡាយនេះ ជាគោលការណ៍គឺគ្មានសំណងអ្វីទាំងអស់ ដោយសារសំណង់ ទាំងនោះជាសំណង់អានាធិបតេយ្យ គ្មានមានច្បាប់ ក៍ប៉ុន្តែរដ្ឋបាលខេត្ដ នឹងអាចពិចារណាខ្លះទៅលើប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព (ក្រលំបាក)
ជាក់ស្ដែង នឹងត្រូវយកទៅជជែកពិភាក្សាជាមួយគណៈកម្មការចម្រុះ ដើម្បីស្វែងរក ដំណោះស្រាយមួយចំនួនជូនពួកគាត់ ទៅតាលទ្ធភាព។ យុទ្ធនាការស្ដារអូរ ៥ខ្សែ គឹអូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ និងអូរស្ពានឆេះ ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ (២៥.៩៦៧ម៉ែត្រ)៕




































