សិក្ខាសាលាផ្សព្វផ្សាយនិងថវិការឆ្នាំក្របខ័ណ្ឌគម្រោងកាត់និងអភិវឌ្ឍន៍កសិកម្មតំបន់ទន្លេសាបជំហាន២

0

កំពង់ធំ៖ សិក្ខាសាលាផ្សព្វផ្សាយនិងថវិការឆ្នាំក្របខ័ណ្ឌគម្រោងកាត់និងអភិវឌ្ឍន៍កសិកម្មតំបន់ទន្លេសាបជំហាន២ ត្រូវបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម  ចាន់ តារា អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប និងជាប្រធានគ្រប់គ្រង  និងតំណាងក្រុមការងារនៃអគ្គនៃក្រសួងរុក្ខានិងនេសាទ ព្រមទាំងលោក លោកស្រី ជាមេចៅសង្កាត់ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០២០។

បន្ទាប់ពី លោក គាំ សុន្ធ តំណាងអង្គភាព គម្រោងនៃក្រសួង រុក្ខាប្រម៉ាញ់និងនេសាទ បានបង្ហាញពីសកម្ម ភាព និងរបាយការណ៍ ជូនក្នុងអង្គពិធី សិក្ខាសាលាផ្សព្វផ្សាយ និងថវិការឆ្នាំក្របខ័ណ្ឌគម្រោងកាត់និងអភិវឌ្ឍន៍កសិកម្មតំបន់ទន្លេសាប រួចមក ។

ឯកឧត្តម  ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា កោតសរសើរដ៏ស្មោះស្ម័គ្ររបស់លេខាធិការដ្ឋានគ.ជ.អ.ប ក្រសួងកសិកម្មរុក្ខានិងនេសាទក្រុមសង្កាត់ និងលោកលោកស្រីដែលបានខិតខំប្រឹងប្រែងនិងសម្រេចបានតាមផែនការនិងថវិការ ឆ្នាំ២០១៩ សិក្ខាសាលាផ្សព្វផ្សាយនិងថវិការឆ្នាំនាថ្ងៃនេះមានគោលបំណងគឺ ដើម្បីនិងបញ្ជ្រាបការយល់ដឹងនិងផែនការការងារនិងថវិការឆ្នាំ២០២០ចៅដល់មេឃុំ ចៅសង្កាត់ អ្នកផ្សព្វផ្សាយដើម្បីអនុវត្តន៍ថវិការឆ្នាំរបស់គម្រោងកាត់បន្ថយនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចជំហាន២ដល់ក្រុមការងារគាំទ្រស្រុក ក្រុមសង្កាត់និងអ្នកផ្សព្វផ្សាយ។

ឯកឧត្តម  ចាន់ តារា បន្តថា ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោង រាល់គម្រោងទាំងអស់ នៅក្នុងឃុំសង្កាត់ ធានាឱ្យការសាង់សង់មានគុណភាពខ្ពស់ និងធន់ទ្រាំហានិភ័យគ្រោះមហន្តរាយផ្សេងៗ  ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងសហគមន៍ មូលដ្ឋានរបស់ខ្លួន ដើម្បីជួយបង្កើនជីវភាពប្រជាពលរដ្ឋ និងសង្ឃឹមយ៉ាងមុតមាំថាតាមរយៈសិក្ខានិងថវិការឆ្នាំនាថ្ងៃនេះ យើងទាំងអស់គ្នានឹងទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ ។

ដោយ ប៊ុន រដ្ឋា