ពិធីសិតរូបសំណាកអាចារ្យលាក់អតីតបុព្វបុរសដ៏ល្បីរបស់ខ្មែរសម្រាប់ដាក់តាំងឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង

0

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សិតរូបសំណាកអាចារ្យលាក់អតីតបុព្វបុរសដ៏ល្បីរបស់ខ្មែរ និងមានការចូលរួមប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកម្លាំងប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមទាំងពាន់នាក់ ពិធីនេះ បានប្រារព្វធ្វើឡើងនៅ ក្នុងវត្តឥន្រ្ទីសំវសៈ ហៅវត្តកំពង់ធំ ក្នុងរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៥ និងទី៦ ខែកុម្ភះ ឆ្នាំ ២០២០។

ដោយយោងតាម ជីវៈប្រវត្តិសង្ខេបរបស់អាចារ្យលាក់ ដែលជាបងប្អូនប្រជាពលរដ្ឋ គោរពស្រឡាញ់ និងកោតសរសើរពីស្នាដៃ នៃការធ្វើសឹកសង្រ្គាមជាមួយខ្មាំងសត្រូវ ដើម្បីច្បាំងយកជ័យជំនះជូនជាតិមាតុភូមិ រហូតធ្វើឲ្យកិតនាមកេរ្ត៍ឈ្មោះ ល្បីល្បាញតកូនតចៅរហូតមកដល់សព្វថ្ងៃ ទើបដើម្បីបន្តការថែរក្សានិងជា ការរំលឹកគុណដល់បុព្វបុរសខ្មែរ ដែលប្រជាពលរដ្ឋមានជំនឿថា លោកតាអាចារ្យលាក់ មានបារមីមហិរិទ្ធខ្លាំងពូកែ ហើយក៏ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រៀបចំតំម្លើងរូបសំណាក់អាចារ្យលាក់ នៅចំនុចផ្លូវបំបែកចូលក្រុង និងផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅក្នុងឯកសារជីវៈប្រវត្ត បានបញ្ជាក់ថា អាចារ្យពៅ ឬអាចារ្យលាក់ ដែលគេបានប្រសិទ្ធនាមឲ្យគាត់ជា ពោធិកំបោ បានដឹកនាំតស៊ូ ប្រឆាំងជាមួយបារាំង នៅខេត្តរោងដំរី ដែលជាស្រុកកំណើតរបស់គាត់ ក្រោយពីបានជ័យជំនះចលនាអ្នកតស៊ូរបស់លោកអាចារ្យ វីរៈភាពតស៊ូរបស់លោកត្រូវបានគេចងចាំមកទល់សព្វថ្ងៃនិងមានភូមិមួយនៃខេត្តកំពង់ធំ”ភូមិអាចារ្យលាក់ ។

ឯកឧត្តម សុខ លូ បានឲ្យដឹងថា រូបសំណាកអាចារ្យដែលគ្រោងតម្កល់នៅផ្លូវច្រមុះ• កម្ពស់ ៩,៩៥ម៉ែត្រ(កំពសំរូប៤,៥ម៉ែត្រកម្ពស់៥.៤៥ម៉ែត្រ  បែរមុខទៅខាងជើង  រូបរាងអាចារ្យក្នុងរបៀបជាអ្នកចេះអ្នកចេះមន្តអាគមអ្នកព្យាបាល• ផ្នែកខាងមុខដៃទាំងសងខាងដកចេញពីស្រោមក្នុងគោលបំណងអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ឬង្ហាញអំពីវីរៈភាពឬអ្នកក្លាហាន។

ប្រជាពលរដ្ឋជាច្រើន បានកោតសរសើរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ ទាំងអស់ ដែលបានសហការគ្នា រៀបចំឲ្យមានការរីកចម្រើនក្នុងខេត្តជាច្រើន ដែលមិនធ្លាប់មានកន្លងមកនេះ មិនតែប៉ុណ្ណោះបានធ្វើឲ្យ ខេត្តកំពង់ធំទាំងមូលបានប្រែមុខមាត់ថ្មី គួរឲ្យកត់សម្គាល់ នៃស្នាដៃនៃការអភិវឌ្ឍន៍ ក្នុងខេត្តកំពង់ធំ និងក្លាយជាខេត្តដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ មកកំសាន្ត និងស្នាក់នៅ ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សមិទ្ធិផលទាំងនេះ បានកំពុងតែបង្ហាញវត្តមាន នៅតាមសួនច្បារ និងតាមដងផ្លូវ បង្កើនសោភ័ណភាពស្រស់បំព្រង ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

ដោយ ប៊ុន រដ្ឋា