កម្លាំងនគរបាលស្រុកសៀមប៉ាង បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជន ជាតិឡាវពីរនាក់ ដកហូតថ្នាំញៀន បានជិត៤០០គ្រាប់

0

ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានចេញប្រតិបត្តិការចុះបង្រ្កាប នូវការជួញដូរគ្រឿងញៀនខុសច្បាប់ លើជនជាតិឡាវចំនួនពីរនាក់ រួមទាំងដកហូតវត្ថុតាងបទល្មើសគ្រឿងញៀន បាបជិត៤០០គ្រាប់ ។

ការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសៀមប៉ាង ធ្វើឡើងនៅវេលាម៉ោង១ និង៤៥នាទីរសៀល ក្នុងថ្ងៃទី៥ ខែកុម្ភះឆ្នាំ២០២០ ត្រង់ចំណុចស្រែចំប៉ា ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លោក ជឹម អ៊េន អធិការនគរបាលស្រុកសៀមប៉ាង បានបង្ហាញរបាយការណ៍ថា :
ជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀន ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃា
ត់ខ្លួន ខណ:កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀនខុសច្បាប់ឆ្លងដែនពីទឹកដីឡាវចូលមកកម្ពុជា ។
សមត្ថកច្ចមូលដ្ឋានបានបញ្ជាក់ថា:ជនស
ង្ស័យទាំងពីរនាក់ជាជនជាតិឡាវ ។ ដោយជនសង្ស័យទី១ឈ្មោះ វង់ អ៊ីង ភេទប្រុស អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ហៀវ ប៊ុតទី
វង្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនសង្ស័យ
ទាំងពីរ រស់នៅភូមិប៉ាកៀប ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញ វត្ថុតាងបទល្មើសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់
(WY) ចំនួន២កញ្ចប់តូច ស្មើនិងចំនួន ៣៨២គ្រាប់ផងដែរ ត្រូវបានដកហូតយករក្សាទុក ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងស្ថិត
នៅក្រោមចំណាត់ការនិងនិតិវិធីរបស់សម
ត្ថកិច្ច ហើយនឹងបញ្ជូនបន្តទៅកាន់អយ្យ
ការអមសាលាដំបូងខេត្តដើម្បីចាត់ការទៅ
តាមផ្លូវច្បាប់ ៕ ដោយ:ម៉ាវិន