ខេត្តកែប-បើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលយុត្តិធរនិងកងរាជអាវុធហត្ថ

0

ខេត្តកែប-ព្រោះនៅមានកម្រិត)ប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តកំពតបានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់និងនិតិវិធីកសាងសំណុំរឿងដល់មន្ត្រីនគរបាលយុត្តិធរខេត្តកែបនិងកងរាជអាវុធហត្ថខេត្តកែបអោយបានយល់ដឹងកាន់តែច្បាស់។ការផ្សព្វផ្សាយច្បាប់និងនិងនិតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌ័ដល់មន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថខេត្តកែបនេះធ្វើឡើងកាលពី ្រឹកថ្ងៃទី4ខែកុម្ភះនៅស្នងការដ្ឋាននគរបាលខេត្តកែបដោយមានឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពតរួមទាំងលោកខាដែនណាព្រះរាជអាជ្ញារងខេត្ត។ឯកឧត្តមឯកឆេងហួតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបានមានប្រសាសន៍ថាមន្ត្រីនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថខេត្តយើងនឡមានកម្រិតទាបនៅឡើយទេព្រោះបញ្ជូនសំ ណុំរឿងទៅសាលាដំ បូងមិនទានចេះសសេរអង្គហេតុផង។លោកឯកឆេងហួតមានប្រសាសន៍ទៅកាន់មន្ត្រីនគរបាលជំនាញនិងកងរាជអាវុធហត្ថថាលោកនិយាយបែបនេះចង់អោយមន្ត្រីនគរបាលទាំងអស់និងកងរាជអាវុធហត្ថយល់អំពីច្បាប់ព្រហ្មទណ្ឌបទល្មើសជាក់ស្ដែងយើងត្រូវធ្វើការអនុវត្តច្បាប់បែបណា-ចៀសវាងឃាត់ខ្លួនជនសង្ស័យហើយមិនបានរាយការណ៍ប្រាប់ព្រះរាជអាជ្ញានិងមួយទៀតឃាត់ខ្លួនជនសង្ស័យហើយមិនបានធ្វើកំណត់ហេតុអោយបានជាក់លាក់នគរបាលអាចនិងប្រឈមផ្លូវច្បាប់ដែរ៕ឯកឧត្តមឯកឆេងហួតការឆេកឆេលំនៅដ្ឋានឬឃ្លាំងដាក់សម្ភារអ្វីមួយដែលយើងបានសង្ស័យមានបទល្មើសអ្វីមួយបើម្ចាស់ឃ្លាំងយល់ព្រមអោយសមត្ថកិច្ចចូលឆេកត្រូវហៅម្ចាស់ផ្ទះដើរតាមហើយត្រូវការធ្វើកំណត់ហេតុអ្នកចូលរួមអោយបានច្បាស់លាស់។ឯកឧត្តមឯកឆេងហួតនិយាយថាក្រាន់តែនៅក្រុងភ្នំពេញមួយខែៗមានសំណុំរឿងបទល្មើសមិនក្រោមពី60/80រឿងទេតែនៅខេត្តកែបមិនមានរឿងអីកើតឡើងទេយូៗកើតមួយរឿងនគរបាលនិងកងរាជអាវុធហត្ថពិបាកនិងស្វែងយល់ស្ដីពីច្បាប់ព្រហ្មទណ្ឌក្នុងកសាងសំណុំរឿងមិនបានគ្រប់ក្រាន់។ឯកឧត្តមឯកឆេងហួតបាននិយាយប្រាប់នគរបាលខេត្តកែបថាក្រាន់តែខេត្តគៀនយ៉ាងមួយមានមន្ត្រីតុលាការចំ នួន300នាក់៕ឯកឧត្តមឯកឆេងហួតពន្យល់អោយមន្ត្រីនគរបាលក៍ដូចកងរាជអាវុធហត្ថឃាត់ខ្លួនជនណាម្នាក់ដាក់ការសង្ស័យក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួនអោយរាយការមកព្រះរាជអាជ្ញាចាប់ពីពេលនេះតទៅ។