ខេត្តកំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ ចំពោះមន្រ្តីសមាជិកបក្សនៅក្នុងមូលដ្ឋាន ក៏ត្រូវបានរួមសុខរួមទុក្ខ ជាមួយនិងសមាជិក ទុក្ខព្រួយរបស់សមាជិកបក្ស គឺជាទុក្ខព្រួយរបស់ថ្នាក់ដឹកនាំ និងសមាជិករួមការងារទាំងអស់ មិនតែប៉ុណ្ណោះគឺសមាជិកទាំងអស់ បានចូលរួមសោកស្តាយជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បងមនុស្សជាទីស្រឡាញ់ និងបុគ្គលដែលមានស្នាដៃក្នុងការបំរើជាតិមាតុភូមិកន្លងមក ។
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណកម្មាធិការបក្ស គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង នៅព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារគណបក្សចុះជួយឃុំបន្ទាយស្ទោង ចូលរួមបុណ្យសព សមាជិកបក្ស ប្រជាជនកម្ពុជា ឈ្មោះ សេង អួន អាយុ ៧២ឆ្នំា ភេទស្រី ដែលបានទទួលមរណភាព ដោយសារជំងឺប្រចាំកាយ កាលពី យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិគោកសណ្តែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន ប្រធានក្រុមកាងារចុះជួយឃុំបន្ទាយស្ទោង បានសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យ និងចូលរួមមរណទុក្ខជាមួយនិងស្វមី និងកូន និងសាច់ញាតិ ដែលបានបាត់បងមនុស្សសំខាន់ក្នុងសមាជិកគ្រួសារ ជាពិសេសគឺជាសមាជិកម្នាក់ដែលតែងតែដឹងគុណ និងគាំទ្រជឿជាក់លើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ជានិច្ចជាកាលតែងតែ ចូលរួមក្នុងពិធីបុណ្យសព របស់សមាជិកបក្សគ្រប់សព និងបានឯកភាពក្នុងនៅក្នុងជួរថ្នាក់ដឹកនាំ នៃក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង គឺសពសមាជិកបក្ស នៅក្នុងឃុំបន្ទាយស្ទោង ដែលបានទទួលមរណៈភាព និងបានឧបត្ថម្ភជាបច្ច័យសម្រាប់ធ្វើបុណ្យ ២០ម៉ឺនរៀល អង្ករ៥០គ.ក មីម៉ាម៉ា ២កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ។
ដោយ ប៊ុន រដ្ឋា





































