ខេត្តស្ទឹងត្រែង៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ ករណីសេពគ្រឿងញៀន ក៏ដូចជារក្សាទុកនិងចែកចាយ កាលពីរសៀល ថ្ងៃទី០៥កុម្ភះ ឆ្នាំ២០២០ នៅចំនុចគីឡូម៉ែត្រលេខ៤ក្នុងភូមិរាជានុកូល សង្កាត់/ក្រុង ស្ទឹងត្រែង ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យប្រុស
ស្រី៣នាក់នេះរួចមក សមត្ថកិច្ចរកឃើញ
វត្ថុតាងសារធាតុញៀនចំនួន១០កញ្ចប់ និងធ្វើការដកហូត ។
សមត្ថកិច្ចនគរបាល នៃការិយាល័យប្រ
ឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានឲ្យដឹងថា:ជនសង្ស័យទាំង៣នាក់ដែលពាក់ព័ន្ធ និងគ្រឿងញៀនខាងលើនេះ មានឈ្មោះ
សេង សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខ
របរមិនពិតប្រាកដ រស់នៅភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង និងឈ្មោះ ហឿង ស្រីម៉ី(ហៅរ៉ូយ៉ាល់) ភេទស្រី អាយុ២២ឆ្នាំ មុខរបរនារីបម្រើខារ៉ាអូខេ រស់នៅភូមិស្ពាន
ថ្ម សង្កាត់/ក្រុងស្ទឹងត្រែង ។ ជនសង្ស័យទាំង២នាក់នេះ ឃាត់ខ្លួនចំនុចភូមិរាជានុកូល ក្រោយការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុង សៅវី (ហៅ ញ៉ាញ់) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជា
នុកូល សង្កាត់/ក្រុងស្ទឹងត្រែង ដោយសម
ត្ថកិច្ចប្រើវិធានញុះញុង ។
នៅមុខសមត្ថកិច្ច ជនសង្ស័យប្រុស ស្រីទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់ រក្សាទុក និងចែក
ចាយនូវសារធាតុញៀនពិតប្រាកដមែន ។
រីឯនៅរសៀលថ្ងៃទី០៦កុម្ភះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័
យទាំង៣នាក់ រួមនិងវត្ថុតាងគ្រឿងញៀន ទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕




































