​រឿង​អំពើពុករលួយ នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​គឺមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងផែនការ​

0

​ ​ខេត្តកំពង់ស្ពឺ​៖ តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​នៃ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​អំពើពុករលួយ​ដែល​បាន​កើតមានឡើង​ដ៍​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរ​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​គឺមាន​ការពាក់ព័ន្ធ​និង​មន្ត្រី​សំខាន់ៗ​នៅក្នុង​ក្រសួងផែនការ ដែលជា​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត និង​លោក​អនុប្រធាន​មន្ទីរ យ៉ែម ឆន ដែល​អតីត​ជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គណនេយ្យ​។​ ​ ​

តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយពី​បណ្តាញ​ព័ត៌មាន​បានធ្វើការ​លាត​ត្រដាង​អំពី​រឿងអាស្រូវ​ពុករលួយ​កឹ​ប​កេង​ថវិការ​ជាតិ​និង​កឹ​ប​កេង​ប្រាក់​ផលប្រយោជន៍​របស់​មន្ត្រី​ថ្នាក់ក្រោម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត និង​លោក យ៉ែម ឆន ជា​បន្តបន្ទាប់​នោះ បានធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ខឹង​ឆេះដុំ​ស្វែង​រកមុខ​អ្នក​ទំលាយ​អាថ៌កំបាំង​របស់ខ្លួន​និង​បក្ខពួក​ចេញមកក្រៅ ទន្ទឹមគ្នា​នោះ​លោក​ប្រធាន​មន្ទីរ​ក៍បាន​កោះប្រជុំ​ផ្ទៃក្នុង​និង​សម្របសម្រួល​លួង​ចិត្ត​មន្ត្រី​ថ្នាក់ក្រោម​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​ខ្លួន ហើយ​លោក​ប្រធាន​មន្ទីរ​ក៍បាន​ព្រមាន​ទៅដល់​មន្ត្រី​ថ្នាក់ក្រោម​កុំ​ឲ្យ​យក​រឿងអាស្រូវ​ពុករលួយ​ទំលាយ​ចេញមកក្រៅ​តទៅទៀត រួច​ក៍មាន​បើក​កម្មវិធី​ពិសា​គោដុត​នៅពេល​ល្ងាច​ផងដែរ​។ សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួងផែនការ ក្រោយពី​រឿងអាស្រូវ​នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​បាន​ផ្ទុះ​ចេញ​ឡើង​នោះ​គឺ​ពួកគាត់​ពុំបាន​ចាត់វិធានការ​ស៊ើបអង្កេត​ណ៍​ករណីនេះ​ទេ​។

បញ្ហា​នេះ​ត្រូវបាន​មន្ត្រី​ថ្នាក់ក្រោម​សម្តែង​ការសង្ស័យថា​ការប្រព្រឹត្ត​អំពើពុករលួយ​គឺមាន​ការចូលរួម​ពី​មន្ត្រី​សំខាន់ៗ​របស់​ក្រសួងផែនការ​ជាពិសេស​គឺ​លោក​អគា​ធិ​ការ​និង​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ព្រោះ​កន្លងមក​គេ​តែងតែ​ឃើញ​ក្រុមការងារ​អគារធិការដ្ឋាន​និង​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង​តែងតែ​ចុះ​ត្រួតពិនិត្យ​ការងារ​នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ពួក​គែ​ពុំ​ដេ​ល​រកឃើញ​នូវ​កំហុស​និង​អំពើពុករលួយ​ដែល​កើតមានឡើង​ជាច្រើន​ឆ្នាំ​នៅ​មន្ទីរ​មួយ​នេះ​ទេ​។

ខណៈពេល​លោក​ប្រធាន​មន្ទីរ ឈឹម សំអាត ជិត​ដល់ពេល​ចូលនិវត្តន៍​នៅក្នុង​អំឡុងពេល​១០​ខែ​ខាងមុខ​នោះ​ប្រធាន​មន្ទីរ​មួយ​នេះ​កំពុងតែ​ត្រៀម​លើកស្ទួយ​លោក​អនុប្រធាន​មន្ទីរ យ៉ែម ឆន ដែលជា​ដៃស្តាំ​របស់គាត់​និង​ជា​អ្នកចូលរួម​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងសំខាន់​ជាមួយ​រូបគាត់​ដើម្បី​ស្នង​តំណែង​ប្រធាន​មន្ទីរ​ពី​រូបគាត់​នៅពេល​ចូលនិវត្តន៍​ជា​ផលប្រយោជន៍​ក្នុង​បំណង​ឲ្យ​លោក យ៉ែម ឆន ជួយ​លើកស្ទួយ​កូនប្រសារ​ប្រុស​របស់ខ្លួន​ឈ្មោះ ហាក់ ចិ​ត្រា និង​កូនស្រី​បង្កើត​ឈ្មោះ ឈឹម ស្រី​ទូច នៅពេល​រូបគាត់​តើ​ចូលនិវត្តន៍​។​ ​

​សូម​រំលឹកថា​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​ក្នុង​១​ឆ្នាំៗ​បានធ្វើអោយ​បាត់បង់​ថវិការ ជាតិ​រាប់សិប​លាន​រៀល​ដោយសារ​អំពើរ​ពុករលួយ តាមរយះ​នៃ​ការ​បំប៉ោង​តួលេខ​នៃ​ការចំណាយ​នានា ទាំង​ប្រាក់​បុរេប្រទាន ប្រា​បក់​ទូទាត់​ត្រង់ ប្រាក់​លទ្ធកម្ម ប្រាក់​ស្ទើរ​គ្រប់​ចំណុច​ក្រៅពី​ប្រាក់ខែ​មន្ត្រី​រាជា​ការ​គឺ​ត្រូវបាន​គេ​កិបកេង​ក្នុង​ខ្ទង់​និ​មួយៗ អស់ យ៉ាងច្រើន​សន្ធឹកសន្ធាប​។ ចំណែក​ប្រាក់​លទ្ធកម្ម​ទោះ​ប្បី​ការទិញ​សំភា​រះ ការសាងសង ជួសជុល​ស្ថិតនៅក្រោម​ការដេញថ្លៃ ក៏ពិតមែន ប៉ុន្តែ​អំពើ​ក​ពុករលួយ​គឺ​បានកើត​មាន​ដ​ដែរ តាមរយះ​ការ​ឃុ​ប​ខិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ដែរ​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់ តាមរយះ​ការចែក​ភាគរយ​គ្នា ព្រោះ​មន្ទីរ​ដែរ​ជា​អ្នកទទួល​សំភា​រះ រឺ​សម​ទ្ធិ​ផល​ជា​អ្នក​លើក​គម្រោង​ស្នើរ​សុំ​ក្នុងការ​ចំណាយ ។ ​

ជាក់ស្តែង នៅ​ឆ្នាំ​២០១៣​កន្លងទៅ គឺ​ពួកគេ​បាន លេប​ត្របាក់​ប្រាក់​ចំណាយ ទូទាត់​សោហ៊ុយ ក្នុងប្រទេស​(​បេសកកម្ម​) ប្រាក់​មន្ត្រី​មាន​ជំងឺ និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន ប្រេងឥន្ធនៈ ប្រាក់​ចំណាយ​ផ្គត់ផ្គង់​សម្ភារៈ​រដ្ឋបាល ប្រាក់​ជួសជុល​អាគារ ប្រាក់​ធ្វើ​ផ្លូវ​បេតុង​ចូល​មន្ទីរ ប្រាក់​សម្ភារៈ និង​បរិក្ខា​រួម​និង​ប្រាក់​ទិញ​សង្ហា​រឹម​ជាដើម​។ ទោះ​ប្បី​ការទិញ សំភា​រះ​រឺ​ជួសជុល ថែទាំ​អគារ និង​ធ្វើ​ផ្លូវ​បេតុង​ស្ថិតនៅក្រោម​ការដេញថ្លៃ​តាមបែប​លទ្ធកម្ម​ក៏ដោយ ក៏​ពួកគេ​នៅតែ​ទទួលផល ប្រ​យោ​ជ​ន៏​ពី​ការចំណាយ​នោះដែរ​។​ ​អំពើពុករលួយ​ដោយ​លោក ឈឹម សំអាត គឺមាន​ការចូលរួម​ពី​សំណាក់ លោក យ៉ែម ឆន អនុប្រធាន​មន្ទីរ​អតីត ជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គណនេយ្យ រួម​និង​បក្ខពួក​មួយចំនួន​តូច​។

ហើយ​ប្រាក់​ដែរ​គេ​បាននាំគ្នា​ឃុបឃិត និង​កិបកេង​ទាំងនោះ​គឺ​ប្រាក់ សម្រាប់​ជួសជុល​អាគារ​នៅ​ឆ្នាំ​២០១៣ ដែលមាន​ចំនួន ១៨៧​លាន​២​សែន​រៀល ប៉ុន្តែ​បើតាម​សភាព​ជាក់ ស្តែង អគារ​នោះ​គឺ​ចំណាយ​អស់​ទឹកប្រាក់​មិន​លើសពី​៤០​លាន​រៀល តែ​ដោយមាន​ក​ឃុ​ប​ឃិ​ប​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​ដេញថ្លៃ តាមរបៀប​ចង​មុង​នោះ​គឺ​បាន​ចំណាយ​អស់​ទឹកប្រាក់​រហូតដល់​១៨៧​លាន​២​សែន​រៀល​ដែល​ធ្វើអោយ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ដ៏​ច្រើស​សន្ធឹកសន្ធាប់​ដោយសារ​អំពើរ​ពុករលួយ​ទៅវិញ​។

​សម្រាប់​ការចំណាយ​លើ​ប្រាក់​ចំណាយ​សោហ៊ុយ​ទូទាត់ ក្នុងប្រទេស (​បេសកកម្ម​) មាន​ចំនួន ២៩,៣៥៤,០០០​រៀល ប៉ុន្តែ​សភាព​ជាក់ស្តែង​មន្ត្រី​ដែល​ចុះ បេសកកម្ម​មួយចំនួន​តូច​បានទទួល​ប្រាក់​នេះ​បន្តិចបន្តួច ចំណែក​មួយចំនួនធំ​ទៀត​គឺ​មិន​ត្រូវបាន​គេ​បើកប្រាក់​នេះ​ឲ្យ​ទេ ដោយមាន​បញ្ហា​បែបនេះ​ធ្វើ​ឲ្យ​មន្ត្រី ជាច្រើន​ដែល​បាន​ចុះ​បេសកកម្ម​ទៅ​មូលដ្ឋាន ឬ​ទៅ​សិក្ខាសាលា នៅ​ទីកន្លែង​ផ្សេងៗ ហើយ​មានពេលខ្លះ​យក លិខិតបញ្ជាក់​បេសកកម្ម មក​ជូន​មន្ទីរ​ខ្លះ និង​បោះចោល​ខ្លះ ព្រោះថា យក​លិខិតបញ្ជាក់ នោះមក​គ្រប់​ចំនួន​ក៍​គេ​មិន​បើកប្រាក់​បេសកកម្ម​នោះ​ឲ្យ​ដែរ​គឺ​គេ​ស៊ីដាច់ ។ ​

ចំណែក​ប្រាក់​មន្ត្រី មាន​ជម្ងឺ​និង​ឧបត្ថម្ភ​អ្នក​សម្រាលកូន​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ១៨,៨៤៩,០០០​រៀល ប្រាក់​នេះ​ត្រូវ បាន​គេ​ស៊ីដាច់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ជាក់ស្តែង​មន្ត្រី​ដែលមាន​ជម្ងឺ​ពិតប្រាកដ​ដែល​ទទួលបាន​ការ ឧបត្ថម្ភ​គឺ​មិន​លើសពី​៤​នាក់​ក្នុងចំណោម​មន្ត្រី​ជាង​៣០​នាក់​នៅក្នុង​មន្ទីរ ហើយ​អ្នក​ដែល​ទទួលបាន ការឧបត្ថម្ភ​នោះ​មាន​ចំនួន​យ៉ាងច្រើន​៤០​ម៉ឺន​រៀល​ក្នុង​មួយ​នាក់ ។​ ​សម្រាប់​ប្រេងឥន្ធនៈ និង​ប្រេងរំអិល​ឆ្នាំ​២០១៣ មន្ទីរ​បាន​ចំណាយ​ប្រាក់​អស់ ៣៦,៣៦០,២០០ រៀល ប៉ុន្តែ​របប​ប្រេង​នេះ គឺ​ត្រូវបាន​គេ​ស៊ីដាច់​យ៉ាងតិច​៧០% ព្រោះថា នៅពេល​មន្ត្រី​ចុះ បេសកកម្ម​ម្តងៗ​គេ​ផ្តល់​ឲ្យ​ពី​៥​លីត្រ ទៅ​១០​លីត្រ ពេលខ្លះ​គេ​មិន​ឲ្យ​ទៀតផង ។

សម្រាប់​ការទិញ​សង្ហា​រឹម​នៅ​ឆ្នាំ​២០១៣ គឺ​គេ​បាន ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៣៣,៨៩២,០០០ រៀល ប៉ុន្តែ​ធាតុពិត​គេ​មិនបាន​ទិញ​នោះទេ សង្ហា​រឹម​ដែល​ទទួលបាន​គឺ​ក្រសួង​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ មិនមែនជា​ថវិកា​របស់​មន្ទីរ​ទេ ហើយ ថវិកា​របស់​មន្ទីរ​ត្រូវបាន​គេ​ស៊ីដាច់ ។​ ​សម្រាប់ សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​នៅ​ឆ្នាំ​២០១៣ បាន​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤៣,៧៤៣,៥០០ រៀល ប៉ុន្តែ​មន្ទីរ​មួយ​នេះ សូម្បីតែ​ក្រដាស់ ប៊ិច សៀវភៅ ក៍​ពុំ​សូវ​មាន​សម្រាប់​ចែកជូន​មន្ត្រី​នោះដែរ មន្ត្រី​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ខ្លួនឯង​។​ ​

សូមបញ្ជាក់ថា​នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ស្ពឺ​នៅ​ឆ្នាំ​២០១៣ បាន​ចំណាយ​ថវិការ​សរុប អស់​ចំនួន ៦៨៦,៤៤០,៩៦០​រៀល ដោយ​ក្នុងនោះ​ចំណាយ​នៅក្នុង​ជំពូក​៦០ អស់​ចំនួន ២២១,៣៧៤,០២០​រៀល ចំណាយ​លើ​ចំពូក​៦១ អស់​ចំនួន ២០៩,៤០០,០០០​រៀល ចំណាយ​លើ​ជំពូក​៦២ អស់​ចំនួន​៤០,៣៧០,៨០០​រៀល ចំណាយ​លើ​ជំពូក​៦៤ អស់​ចំនួន ២១៥,២៩៦,១៤០​រៀល ។ បើ​និយាយ​អំពី​ការចំណាយ​ប្រាក់​ប្រកប ដោយ​អំពើពុករលួយ នៅក្នុង​មន្ទីរ​ផែនការ​ជាច្រើន​ឆ្នាំ​មកនេះ គឺមាន​ចំនួន​ច្រើន​ឥត​គណនា ចាំ​តាមដាន​នៅ​វគ្គ​ក្រោយ ។ ​