រថយន្ត​ដឹកឈើ​ចូល​ដេប៉ូ ត្រូវបាន​សម​ត្ថិ​ច្ច​ក្របួច​ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​តាមច្បាប់​

0

​ឧ​ត្ត​រ​មាន​ជ័​យៈ​ ​ ​សមត្ថកិច្ច​ចំរុះ​ឃាត់​រថយន្ត​កូរ៉េ​មួយគ្រឿង​កំពុង​ដឹកឈើ​អនាធិបតេយ្យ​ចូល​ដេប៉ូ ប្រគល់អោយ​ជំនាញ​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែ​មិនដឹង​មាន​ចំណាត់ការ​យ៉ាងណា នេះ​កុំ​តែ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ ទុក​ឲ្យ​នោះ ប្រហែលជា​ឈ្មួញ​ឈើ​ដឹក​ដោយ​រលូន ពុំមាន​ការរំខាន​ដល់​លោក នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង ព្រោះ​ប​ច្ចប្ប​ន្ន​ជាប់​ត្រគៀក​ងាក​មិន​រួច​នោះទេ ។​

​តាម​ប្រភព​ពត៌មាន​បានអោយដឹងថា ដេប៉ូ​មួយកន្លែង​របស់​ឈ្មោះ អ៊ុត សី​វ​សិទ្ធ​ស័​ក្ខ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ប្រភព​មិន​ស្របច្បាប់ ហើយ​សកម្មភាព​ខាងលើនេះ​បាន​ដំណើរការ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ មិនឃើញ​មន្ត្រី​ជំនាញ​ណា​ចាត់​វិធានការណ៍​បង្ក្រាប​នោះទេ បើទោះបីជា​កម្លាំងចំរុះ​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​សង្កាត់​និង​ផ្នែករ​ដ្ខ​បាល​ព្រៃឈើ​ក៍​មិន​ចំណាត់ការ​ដែរ​។​

​ជាក់ស្តែង​កាលពី​វេលា​ល្ងាច​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៤ កម្លាំងចំរុះ​បាន​ឃាត់​រថយន្ត​កូរ៉េ​ដឹកឈើ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0330 នៅ​ចំណុច​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ដែល​កំពុង​ធ្វើ​សកម្មភាព​តាមផ្លូវ​យុទ្ធសាស្ត្រ នៃ​បន្ទាត់​ព្រំដែន ចេញពី​ព្រៃ​សហគមន៍​ស្រុក​ត្រពាំង​ប្រាសាទ​ចូលមក​ក្នុងស្រុក​អន្លង់វែង ។​ ​ក្នុង​ហេតុការណ៍​នេះដែរ កម្លាំងចំរុះ​បាន​រាយការណ៍​ជូន​លោក ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ និង​លោក ខន ខែម នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ប៉ុន្តែរ ពួកគាត់​បានដាក់​បន្ទុក​គ្នា​ទៅវិញទៅមក ដោយ​ឆ្លើយថា ជាប់រវល់ រហូតដល់​មានការ​អន្តរ​គម​ន៍​ពី​ថ្នាក់លើ​ទើប​មាន​ចំណាត់ការ ។​ ​

ក្រោយពេល​បង្ក្រាប​១​ថ្ងៃ គេ​បានឃើញ​មន្ត្រី​ជំនាញ​កោះហៅ​ម្ចាស់​រថយន្ត​ទៅធ្វើ​កំណត់ហេតុ​នៅក្នុង​ស្នាក់ការ តែ​មិនដឹងថា​មាន​ចំណាត់ការ​យ៉ាងណា​បន្តរ ព្រោះ​អ្នកយក​ព័​ត៍​មាន​យើង​បាន​ទូរស័ព្ទ​ចូល​លោក​ឆ្លើយថា​ជាប់រវល់​រហូត​គ្រប់គ្នា​។​ ​ទាកទង​ជំវិញ​ករណី​ខាងលើ មន្ត្រី​ចំរុះ​ក៍​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជួយ​រក្សាទុក​វត្ថុតាង​អោយមាន​ស្ថិរ​ភាពជា​សម្បត្តិ​រដ្ឋ​ពីព្រោះ​កន្លងមក​វត្ថុតាង​បទល្មើស​ជាច្រើន​ករណី​ក្រោយពេល​បង្ក្រាប​តែងតែ​បាត់ទៅ​វិ​ដោយ​មិនដឹង​មូលហេតុ ៕​

ប្រភព​ពត៌មាន ច្បាស់​ការណ៍ បាន​បញ្ជាក់ថា នៅក្នុង​ស្រុក​អន្លង់វែង បើ​អ្នកណា​ចង់​រកស៊ី​ឈើ​ដោយ​មិន ស្របច្បាប់​គឺ​គ្រាន់តែ​ទាក់ទង ទៅនឹង​លោក ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អន្លង់វែង គាត់​នឹង​ចែត​ចែង​តាម ការគួរ ជាក់ស្តែង​ថ្មី​នេះ​មាន​ការលើក​ឈើ​ធ្នង់​ដាក់​រថយន្ត តែ​ពុំ​ត្រូវបាន​រំខាន​ពី​សមត្ថកិច្ច នោះទេ ព្រោះ​លោក ឃុន ប៊ុនហេង បានរៀបចំ​កាដូរ​ជាស្រេច​ជូន​អ្នក​ដែលជា​ឆ្អឹង​ទទឹង​ក​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​អន្លង់វែង​