ជនបរទេសត្រូវបានចិត្តទុកដាក់គ្រប់គ្រងតាមរយៈប្រព័ន្ឋ FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

0

ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងវត្តមានជន បរទេស និងផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FPCS ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នៅក្នុងកិច្ចប្រជុំខាងលើ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានជំរុញស្នងការដ្ឋាននគរបាលរាជធានី- ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល យកចិត្តទុកដាក់គ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានហ្មត់ចត់ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការការពារសុខសុវត្ថិភាពរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងបម្រើដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ។

រាយការណ៍ដោយ លោក ខេង ខេមរា