​នាយ​ប៉ុ​ស្ត​នគរបាល​វរៈ​ការពារ​ព្រុំដែន​៩០៥ ចាំ​ការ​ច្រករបៀង ក្បាល​ទន្សោង​យក អាវុធខ្លី​មក​គំរាម​ធ្វើបាប​រាងកាយ និង​ចាប់រំលោភ​បានសម្រេច​មកលើ​អនិកជន​អាយុ​១៥​ឆ្នាំ​

0

​ឧ​ត្ត​រ​មាន​ជ័​យៈ នាយ​ប៉ុ​ស្ត​នគរបាល​ប្រចាំការ​នៅ​ច្រករបៀង​ក្បាល​ទន្សោង​បាន​ប្រើប្រាស់​អាវុធខ្លី​មក​គំរាម​និ​វាយ​ធ្វើបាប​មកលើ​រាងកាយ​និង​ចាប់រំលោភ​សេពសន្ថវៈ​មកលើ​អនិកជន​អាយុ​១៥​ឆ្នាំ បានសម្រេច​ចំនួន​២​លើក និង​ឃុំខ្លួន​អស់​រយៈពេល​២​យប់​២​ថ្ងៃ ។ ហេតុការណ៍​បានកើត ឡើង​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៤ ឋិត​នៅក្នុង​ប៉ុ​ស្ត នគរបាល ប្រចាំ ការ តាម​ខ្សែរ​បន្ទាត់​ព្រុំដែន​ចំណុច​ច្រករបៀង​ក្បាល​ទន្សោង ក្នុងភូមិ​អូរ​ក្រញូង ឃុំ​ត្រពាំង ប្រិ​យ៍ ស្រុក​អន្លង់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។???????????????????????????????

ជនរងគ្រោះ​ឈ្មោះ ប​.​ស​.​រ​.​ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​ នាយប៉ុស្តិ៍​ល្មោភ​តណ្ហា មាន​អារម្មណ៍​ឡើងករ​ដូច​គោ​ឈ្មោល ភ្លេច​អស់ពី​តួនាទី និង​ការអនុវត្តន៍​ច្បាប់ បែរជា​ហ៊ាន​យក​ច្បាប់​មក​ឈាន់​ឈ្លី ត្រូវបាន​គេ​ស្គាល់ ក្រ​យ៉ៅ​ ​ឈ្មោះ ឡេង សារ៉ាន់ ជា​មន្ត្រី​ប៉ូលីស​មាន​ឋានន្ត​រៈស​ក្ខ័​អនុ​សេនី​ត្រី​យ៍ នៅក្នុង​អង្គភាព​វរៈ​ការពារ​ព្រុំដែន​៩០៥ ជា​កូនចៅ​របស់លោក ស៊ុំ សារឿន ដែលមាន​អាស័យដ្ឋាន​ក្នុងភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ ​

តាម​សម្តី​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​លោក ឡេង សារ៉ាន់ បាន​បបួល​នារី​រងគ្រោះ​ទៅ​ជួយ​ដាំ​ដើម​តា​ងែ​ន​នៅលើ​ភ្នំ​ដងរែក​ដោយ​កុហកថា​មាន​គ្នាច្រើន ពេលទៅដល់​កន្លែងកើតហេតុ​នារី​រងគ្រោះ​ឃើញ​មានតែ​កូនចៅ​របស់លោក ឡេង សារ៉ាន់​៤​ទៅ​៥​នាក់ ដោយ​ឃើញ​សភាព​មិន​ស្រួល​នាង​ក៍​សុំ​ត្រឡប់មកផ្ទះ​វិញ ដោយ​តែ​ជន​ខាងលើ​មិន​ព្រម​ជូន ហើយ​នាង​ក៍​ដើរ​ខ្លួនឯងបាន​ចំ​ង៉ា​យ​១០០​ម៉ែត្រ​ពី​ប៉ុ​ស្ត ស្រាប់តែ​ជនល្មើស​ខាងលើ​បាន​នាំ​កូនចៅ​៣​ទៅ​៤​នាក់​ដែលជា​មន្ត្រីក្រោមឱវាទ ចាប់​នាង​យកមក​ដាក់​ក្នុង​បន្ទប់​របស់ខ្លួន រួចហើយ​យក​កាំភ្លើងខ្លី​មក​គំរាម​និង​ធ្វើ​សកម្មភាព​វាយដំ​នក​លើ​រាងកាយ​នារី​រងគ្រោះ កំរើក​លែងរួច​ហើយ​ចាត់ការ​រំលោភ​តែម្តង ។???????????????????????????????

មិនតែប៉ុណ្ណោះ​បាន​ឃុំខ្លួន​នារី​រងគ្រោះ​អស់​រយៈពេល​២​យប់​២​ថ្ងៃ ដោយ​នារី​រងគ្រោះ​បាន​និយាយថា បើ​ព្រលែង​មកវិញ​ដូច​ព្រលែង​ខ្លា​អោយចូល​ព្រៃ ពិតជា​មានរឿង​ធំ​មិន​ខាន ដោយ​នាង​លួងលោម​ធ្វើជា​លែង​ខឹង​និង​សុំ​ធ្វើជា​ប្រពន្ធ​លួចលាក់ ទើប​ជនបង្ករ​ទន់​ចិត្ត​នាំមក​ប្រគល់អោយ​សាច់​ញា​តិ្ត ។

ពេល​ឪពុកម្តាយ​និង​សាច់ញាតិ​ឃើញ​សកម្មភាព​ខុសប្លែក​ពី​ធម្មតា​ដោយមាន​ស្លាកស្នាម​ជាប់​មកជា​មួយ ដូចជា ជាំ​លើ​ផ្ទៃពោះ បែក​មាត់ និង​ជាំ​ក្រោម​ភ្នែក​ខាងឆ្វេង ក៍បាន​ប្តឹង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ចា​ត​វិធានការ​ទៅតាម​ផ្លូវច្បាប់ រហូតមកដល់​ពេលនេះ​ពុំទាន់​ដឹងថា មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​នោះទេ ។ ក្រុមការងារ​យើង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ឈ្មោះ ឡេង សារ៉ាន់ ចំនួន​២​លើក ទូរស័ព្ទ​ចូល​ហើយ​រួច​ចុច​ជាប់រវល់ ៕ ​