លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនអញ្ចេីញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី នេត សំអាត នាយរងការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ

0

ខេត្តបន្ទាយមានជ័យ យោធភូមិភាគទី៥៖លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី នេត សំអាត នាយរងការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងជន្នាយុ៦១ឆ្នាំ ដោយជំងឺគាំងបេះដូង។សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០បនៅទីតាំងសពតម្កល់សព។លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋាបានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលប្រតិភូ ដឹកនាំដោយរូបលោកផ្ទាល់ តែងតែចូលរួមរំលែកទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលមានទុក្ខជានិច្ច។

ជាក់ស្តែង នៅព្រឹកនេះ លោកបានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព នឹង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះ លោក លោកស្រី ដែលជាក្រុមគ្រួសារ នៃសពលោក លោកឧត្តមសេនីយ៍ត្រី នេត សំអាត នាយរងការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងជន្នាយុ៦១ឆ្នាំ ដោយជំងឺគាំងបេះដូង។

ក្នុងឳកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា ក៏បាននាំយកថវិការបស់ឯកឧត្តមេបញ្ជាការចំនួន ១លានរៀល ចូលរួមបុណ្យសព ជូនដល់គ្រួសារសព ដើម្បីយកទៅដោះស្រាយ ក្នុងពិធីបុណ្យសពផងដែរ៕