ប្រជាពលរដ្ឋ៥១៨គ្រួសារជាជនចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយកុមារនិង ជនងាយរងមានជីវភាពខាត បានទទួលអំណោយពីសាខាកាកបាតក្រហម ខេត្តកំពង់ធំ

0

 ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោកជំទាវអស់លោកលោកស្រីប្រតិភូដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ជូនប្រជាពលរដ្ឋ៥១៨គ្រួសារ ជាជនចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយ កុមារនិង ជនងាយរងដែលមានជីវភាពខ្វះខាត នៅរសៀលថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ២០២០ ស្ថិតនៅវត្ត។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើកិច្ចស្វាគមន៍គណៈអធិបតី និងបញ្ជាក់ពីរបាយការណ៍ ក្នុងពិធីចែកអំណោយ ជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីកុមារ និងជនងាយរងដែលមានជីវភាពខ្វះខាត ចំនួន៥១៨គ្រួសារ មកពី៩ឃុំក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋមួយចំនួន ទទួលរងនូវគ្រោះធម្មជាតិ គ្រោះខ្យល់រន្ទះបាញ់ នៅតាមបណ្តាឃុំនីមួយៗ និងគ្រោះទឹកជំនន់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ពីសម្តេចកតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាតក្រហមកម្ពុជា តែងតែនឹករលឹកនិងផ្ញើរសួរសុខទុក្ខពុកម៉ែបងប្អូន តាមរយះប្រធានសាខាកាកបាត ក្រហមរាជធានីខេត្តទាំងអស់ ថាចង់ជួបពុកម៉ែបងប្អូនណាស់ តែដោយសារការងារមមាញឹកណាស់ ទើបមិន បានមកជួបផ្ទាល់ និងបានផ្តាំផ្ញើរឲ្យអាជ្ញាធរមើលថែរសុខទុក្ខប្រជាពលរដ្ឋ ជាធម្មតាក្នុងបរិមាណ១០គ្រួសារ ដែលខ្វះខាតគឺសាខាស្រុកជាអ្នកជួយ តែបើមានចំនួនក្រោម២០០គ្រួសារ គឺថ្នាក់ខេត្តនិងជួយដល់ពលរដ្ឋខ្វះខាត។

ឯកឧត្តម សុខ លូ បានបន្តថាជាក់ស្តែងថ្ងៃនេះ ប្រជាពលរដ្ឋមានជីវភាពខ្វះ៥១៨គ្រួសារតែខេត្តនៅតែមាន លទ្ធភាពជួយដើម្បីដោះបន្ទុកថ្នាក់កណ្តាល អំណោយទាំងនេះគឺបានមកពីសម្បុរសជន បានជួយមកកាកបាទក្រហម  និងសូមជំម្រាបថាកាកបាតក្រហម មិនមែនជារដ្ឋាភិបាលទេ កាកបាតក្រហមគឺជាអង្គការ ដោយឡែកពីរដ្ឋាភិបាល និងជាដៃគូររដ្ឋាភិបាលដល់ប្រជាពលរដ្ឋតាម ឃុំសង្កាត់ រាជធានីខេត្ត និងមិនប្រកាន់នាន្និការនយោបាយគណបក្សនោះទេ អំណោយទាំងអស់សម្រាប់ចែកជូនបងប្អូនដែលខ្វះខាត មិនគិតពីពណ៌សម្បុល ខ្មៅ ស មិនគិតពីសាសនាឲ្យតែខ្វះខាត គឺត្រូវបានចែកជូន។

ឯកឧត្តម សុខ លូ បានថ្លែងបញ្ជាក់ថា ប្រទេសយើងទើបរំដោះនៅឆ្នាំ ១៩៧៩ មកដល់ពេលនេះ ត្រឹមតែ៤១ឆ្នាំ ហើយមានសន្តិភាពពេញលេញទើបតែ២១ឆ្នាំទេ ដោយក្រោមការដឹកនាំនយោបាយឈ្នះៗ បង្រួបបង្រួមជាតិខ្មែរតែមួយ ឈ្មះទាំងអស់គ្នា គ្មានអ្នកចាញ់ គ្រប់ភាគគីខ្មែរចូលមករួមរស់ជាមួយរដ្ឋាភិបាល ដោយមិន មានការចាប់សម្លាប់ និងរក្សាតំណែង ឋានៈឲ្យនៅដដែល បានធ្វើឲ្យប្រទេសយើងមានសុខសន្តិភាព១០០ភាគរយ បើផ្អែកទៅលើប្រវត្តិសាស្រ្តខ្មែរ ៥០០ឆ្នាំមកហើយ មិនដែល​បានរួបរួមជាតិ ឯកភាពជាតិ ទើបតែសម័យសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងពិធីចែកអំណោយនេះ ប្រជាពលរដ្ឋទាំង៥១៨គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគមានអង្ករ៥០គ.ក មីមួយកេស ត្រីខ១២កំប៉ុង ។

ដោយ ប៊ុន រដ្ឋា