សៀមរាប៖ កិច្ចប្រជុំពិភាក្សាជុំវិញ រឿងកាយព្រំប្រទល់ព្រៃសហគមន៍ឆ្កែលូ វត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ លោក ប្រាក់ ម៉ារីណា តំណាងមន្ទីរ
កសិកម្ម និងតំណាងរដ្ឋបាលព្រៃឈើរ ខេត្តសៀមរាប និងក្រុមការងារ លោកមេឃុំ លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់បានចូលរួម នៅបរិវេន្ត ព្រៃសហគមន៍ឆ្កែលូ ដែលមានផ្ទៃដីសរុបចំនួន៩៩ហិតាស្ថិតក្នុងភូមិក្រពើឃុំបាល័ង្គស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០។
លទ្ធផលក្នុងកិច្ចប្រជុំពិភាគ្សានេះ ប្រជាពលរដ្ឋក្នុងសហគមន៍ បានឯកភាពគ្នាអោយ ឯកឧត្តម ពៅ ស៊ា និងក្រុមការងារ ដាក់គ្រឿងច័ក្រ ដើម្បីចុះកាយព្រំ ជុំវិញព្រៃសហគមន៍ឆ្កែលូ។ ក្នុងនោះពួកគាត់បានលើកឡើងថា៖ ពេលកន្លងមកសហគមន៍មិនមានលទ្ធភាពក្នុងការចំណាយដើម្បីកាយព្រុំនោះទេ ពេលនេះបានឯកឧត្តម ពៅ ស៊ា ចុះជួយយ៉ាងនេះពួកគាត់ពិតជាត្រេកអរខ្លាំងណាស់។
លោក ប្រាក់ ម៉ារីណា បានបញ្ជាក់ថា៖ កិច្ចប្រជុំពិភាគ្សានេះ លោកនិងរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងសុំគោលការណ៍ ដើម្បីបញ្ជូនក្រុមការងារចុះមកកំណត់ចំណុចព្រុំ ក្នុងពេលឆាប់ៗនេះ លោកក៏បានស្នើរប្រធានសហគមន៍ និង ឯកឧត្តម ពៅ ស៊ា ដើម្បីត្រៀមក្រុមការងារ ចុះទៅកំណត់បន្ទាត់ព្រំដីព្រៃសហគមន៍ឆ្កែលូរួមគ្នា បន្ទាប់មក និងផ្តល់អោយ ឯកឧត្តម ពៅ ស៊ា ចាត់ក្រុមការងារដើម្បីចុះកាយព្រុំតែម្តង សូមបញ្ជាក់ថា៖ ( ការចំណាយទាំងស្រុងក្នុងការកាយព្រុំនេះ ឯកឧត្តម ពៅ ស៊ា ជាអ្នករាប់រង )។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានលើកឡើងថា យើងត្រូវចូលរួមការពារ ព្រៃសហគមន៍ ដើម្បីជាប្រយោជន៍រួម មិនដើម្បីជនណាម្នាក់ឡើយ ហើយការពារដើម្បីរក្សាទុកនូវអ្វីដែលយើងមាន ថែររក្សាព្រៃសហគមន៍អោយបានល្អកុំកាប់បំផ្លាញព្រៃ យើងត្រូវរកវិធីកែឆ្នៃ ព្រៃសហគមន៍ ទៅជាតំបន់ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដើម្បីបានចំណូលទ្រទ្រង់ជីវភាពបងប្អូនក្នុងសហគមន៍ ទប់ស្កាត់ការធ្វើរចំណាកស្រុក ចូលរួមលើកកំពស់ជីវភាពក្នុង
គ្រួសារ រួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា ព្រមទាំងរក្សាព្រៃឈើរបស់យើងទាំអស់គ្នាអោយបានគង់វង្សព្រមទាំងចូលរួមដាំបំពេញបន្ថែម ការពារព្រៃសហគមន៍ដើម្បីរក្សាទុកព្រៃឈើ មិនមែនការពារដើម្បីបំផ្លាញនោះទេ!៕




































