​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​និង​វត្ថុតាង​ជា ឩ​បក​រណ៍​ជក់​គ្រឿងញៀន ជាច្រើន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាបបាន​ក្នុងផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​

0

​ ​សៀមរាប ៖ ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​បាន​ពី​ជនសង្ស័យ​រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។ លោក​វរសេនីយ៍ឯក អ៊ុំ អមរា3 ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​និង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។​1

ជាក់ស្តែង​នៅ​រសៀល​ពីថ្ងៃ​ទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​កន្លងទៅ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក ក្រុង​សៀមរាប ក្រោម​ការចូលរួម​បញ្ជា​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​សំណាក់ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៣​នាក់​នេះ​បាន​នៅក្នុង​ផ្ទះ​របស់​ពួក​ផ្ទាល់​តែម្តង​ស្ថិតនៅក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។5

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទាំងអស់​បាន​ហើយ​នោះ​រួច​យកមក​ធ្វើការ​សួរនាំ​បន្ត​នៅ​ការិយាល័យ​ជំនាញ​រួចមក​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​ដោយ​បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​១៧​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​ដោយ លោក ខេង ខេមរា ​