កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីលួចយកកាបូបប្រាក់

0

ភ្នំពេញ៖នៅថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោ១៩ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកកាបូបប្រាក់ នៅចំណុចផ្ទះលក់ភេជ្ជៈលេខ៤៧ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ាមាន ឈ្មោះ ចាន់ អេងឡុង ភេទប្រុស អាយុ៣៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចកាបូបប្រាក់របស់ជនរងគ្រោះ ឈ្មោះ គឹម សាយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ គ្មាន ។

សម្ភារៈបន្សល់ទុក ៖ កាបូបស្ពាយ ០១ មានលុយខ្មែរ៧៣០.០០០រៀលប្រគល់ឲ្យេជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ចាម1U-8425 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕