ខេត្តកំពង់ធំ៖ លោកសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានអញ្ជើញដឹកនាំក្រុមការងារបក្សបក្ស ចូលរួមពិធីបុណ្យសព របស់សមាជិកបក្សគណបក្ស ដែលបាន ទទួលមរណភាព នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៩ ខែកុម្ភះ ឆ្នាំ ២០២០។
លោកសោម ស៊ុន អនុប្រធានក្រុមការងារបក្សចុះជួយស្រុកស្ទោង ប្រធានក្រុមការងារបក្សចុះជួយ ឃុំ បន្ទាយស្ទោង រួមទាំងអាជ្ញាធរដែនដី និងសាខាបក្សឃុំ បានចូលរួមនូវមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុម គ្រួសារសព ដែលបានបាត់បង់ លោកយាយ ស៊ុ គន អាយុ ៧៣ ឆ្នំា ត្រូវជាម្តាយ របស់សកម្មជនដែលជាអ្នកធ្លាប់បានគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណៈភាពរោគាពាធ កាលពីយប់ថ្ងៃ ទី ០៦ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមក ។
លោក សោម ស៊ុន បានមានប្រសាសន៍ថា ក្រុមការងារនៃសមាជិកបក្សឃុំបន្ទាយស្ទោងទាំងអស់ បានប្តេជ្ញារួមសុខរួមទុក្ខ ជាមួយគ្រួសារសមាជិកគណបក្សនៅក្នុងមូលដ្ឋាន និងជាមហាគ្រួសារបក្ស ក្នុងការជួយ គ្នាទៅវិញទៅមក ជាពិសេ នៅក្នុងពិធីបុណ្យសពនេះ ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋាន ឃុំ បន្ទាយស្ទោង បានចូលរួមបុណ្យសព មានអង្ករចំនួន៥០ គីឡូក្រាម មីមួយកេសនិងថវិកាចំនួន២០០,០០០ រៀល ។
នៅថ្ងៃដដែល លោក សោម ស៊ុន និងក្រុមការងារ បានបន្តទៅសំណេះសំណាលសាកសួរសុខទុក្ខ គ្រួសារ លោក ពា ជឿន អាយុ ៤៤ ឆ្នំា និងភរិយា ឈ្មោះ យ៉ិន វណ្ណា អាយុ ៥២ឆ្នំា មានកូនចំនួនបីនាក់ នៅក្នុងបន្ទុក និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងមូលដ្ឋានភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
បច្ចុប្បន្ន លោក ពា ជឿន ដែលជាមេគ្រួសារ កាលមិនទាន់មានជំងឺ ធ្វើជាកម្មករសំណង់ ក្រោយពីធ្លា់ខ្លួន ឈឺ ដែលជាជំងឺប្រចាំកាយ មិនអាចទៅប្រកបមុខរបរ ជាកម្មករសំណង់ដូចសព្វដងបានឡើយ និងជាសមាជិកគណបក្សប្រជាជន មានជីវភាពលំបាក ខ្វះខាត ក្រុមការងារបានជួយឧត្ថម្ភអង្ករចំនួន៥០ គីឡូក្រាម មីកំប៉ុងចំនួន២យួរ ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និង ថវិកាមួយចំនួនផងដែរ ។
ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង មានការគាំទ្រ យ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌របស់ ថ្នាក់ដឹកនាំនៃក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋាន ឃុំបន្ទាយ ដែល តែងតែយកចិត្តទុកដាក់ គ្រប់យ៉ាងជួយដោះស្រាយ ការលំបាក និងបម្រើនូវសេចក្តីត្រូវការ និងសំណូមពរ របស់ពួកគាត់ ។
ដោយ ប៊ុន រដ្ឋា




































