អភិបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពផ្លូវស្ថាបនាផ្លូវនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក

0

ខេត្តស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែងលោក ម៉ុម សារឿន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាព នៃការសាងសង់ផ្លូវថ្នល់ក្រាលគ្រួសក្រហម ដែលឆ្លងកាត់ ឃុំ ថា

ឡាបរិវ៉ាត់ ឃុំអូររ៉ៃ និងឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅ ឃុំ សៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩កុម្ភះ ។

ដោយមើលឃើញពីទុក្ខលំបាក របស់បង
ប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការផ្លូវ សម្រាប់ដឹកជញ្ជូនកសិផល ពីភូមិ.ឃុំមក
កាន់ទីផ្សារ លោកអភិបាលខេត្ត បានមាន
ប្រសាសន៍ថា:ដោយមានការចង្អុរបង្ហាញ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការយក
ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងកំពុងត្រូវការផ្លូវជាចាំបាច់ សម្រាប់ធ្វើការដឹកកសិផលមកកាន់ទីផ្សារ
ហើយបច្ចុប្បន្នផ្លូវ១ខ្សែរនេះ សាងសង់បានប្រវែង១៨.៦១៣ម៉ែត្រហើយ នឹងបន្តសាងសង់ភ្ជាប់ផ្លូវមួយនេះពីឃុំកាំងចាម ឆ្ពោះទៅព្រំប្រទល់ ឃុំសៀមបូក ព្រមទាំងបន្តសាងសង់ស្ពានដែកបេឡេ និងលូភ្លោះ ជាច្រើនកន្លែងទៀតដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ។

ឱកាសនោះ​លោកអភិបាលខេត្តបានជំរុញ
ឲ្យមន្រ្តីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់ បន្ថែមទៀត និងសម្រេចបាន ជាដំណាក់កាលៗ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះ!មន្ត្រីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ឲ្យ
បានខ្ពស់ ទៅលើគុណភាពក្នុងការស្ថាបនាលើផ្លូវមួយនេះ ៕ ដោយ:ម៉ាវិន