កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ ដឹក នាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ច្រាំង ទន្លេ ចាប់ ពី ចំណុច មុខ សណ្ឋាគារអាស៊ាន រហូត ដល់ ស្ថានីយ៍ បូម ទឹក ជ្រោយថ្ម ហើយ ក៏ បាន ស្នើ ឲ្យ មន្ត្រី ជំនាញ រៀប ចំ បាវ ច្រក់ដីខ្សាច់ បន្ថែម ដេីម្បី ទប់ស្កាត់ ការ បាក់ ច្រាំង ទន្លេ នៅក្នុង ក្រុង កំពង់ចាម ផង ដែរ ។
ជាមួយ នឹង ការ ចុះពិនិត្យ ស្ថានភាព នៃ ការ បាក់ ស្រុត ដី ច្រាំងទន្លេ ដោយ កត្តា គ្រោះ ធម្មជាតិ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម ក៏បានដាក់ ចេញ នូវ ផែនការ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ ត្រូវ យក ចិត្ត ទុកដាក់ ក្នុង ការ សហការ គ្នា ចុះ ធ្វើ ការ សិក្សា ស្រាវជ្រាវ ដេីម្បី ឈាន ទៅ ដល់ បង្កើត ផែនការ ដោះស្រាយ បញ្ហា ចំពោះ មុខ ឲ្យ ទាន់ពេលវេលា ជាពិសេស ត្រូវ ប្រេីប្រាស់ បាវ ច្រក់ដីខ្សាច់ បន្ថែម ដើម្បី ទប់ស្កាត់ ការ បាក់ ច្រាំង ទន្លេ ក្រោយ សាលា សង្កាត់ កំពង់ចាម នៅ មុន រដូវ ទឹក ឡើង ផងដែរ ។
គួរ រំលឹក ផង ដែរ ថា កាល ពី ល្ងាច ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ថ្មីៗ នេះ ខឿនច្រាំងទន្លេ ស្ថិត នៅ ក្នុង ភូមិ១៥ សង្កាត់កំពង់ចាម បានបាក់ប្រវែង ៥០ម៉ែត្រ ដែលធ្វើឲ្យអគាររដ្ឋបាលរបស់ សាលាសង្កាត់ រង ហានិភ័យ ខ្ពស់ បេី សិនជា គ្មាន ការ ជួយ សង្គ្រោះ ទាន់ ពេលវេលា ទេ នោះ ។ 
សូមបញ្ជាក់ថាច្រាំងទន្លេក្រោយ សង្កាត់ នេះបានអិលចូលទន្លេតាំងពី ទឹក ស្រក មក ម្ល៉េះ ដោយមានការជួយខ្នះខ្នែងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលអភិបាលខេត្តកំពង់ចាម ក្រុមការងារបស់ក្រសួងធនធានទឹក បាន បូម ខ្សាច់ យក មក ដាក់ ក្នុង បាវ តម្រៀប នៅ កន្លែង ស្រុតនោះ ដើម្បីធ្វើការ សង្គ្រោះ ជា បឋម ជៀសវាង គ្រោះថ្នាក់ ជា យថាហេតុ ផងដែរ ៕





































