ខេត្តស្ទឹងត្រែង៖ សាខា កាំកុងត្រូលខេត្តស្ទឹងត្រែងដកហូតទំនិញនិងអាហារកញ្ចប់ច្រើនប្រភេទ ដែលខាងមន្រ្តីជំនាញរកឃើញថា ខូចគុណភាពក្រោយ ចុះ ត្រួតពិនិត្យ នៅតាមបណ្តារស្តង់លក់ក្នុងខេត្ត ក្នុងថ្ងៃទី១១កុម្ភះនេះ ។
សាខា កាំកុងត្រូល ក៏ បាន អំពាវនាវ ដល់អាជីវករ លក់ដូរ ទំនិញ ក៏ដូចជាអាហារកញ្ចប់ ទាំងអស់ ឲ្យអនុវត្ត តាម គោលការណ៍ ណែនាំ របស់ជំនាញ ជាពិសេសដើម្បី លើកកម្ពស់ សុវត្ថិភាព ចំណីអាហារ រួម ចំណែកថែរក្សា សុខភាព អ្នកបរិភោគចំណីអាហារ ទាំងអស់ គ្នា ។
មន្ត្រី សាខា កាំកុងត្រូល ខេត្ត បាន ឲ្យដឹងថា: ក្នុងការចុះត្រួតពិនិត្យ លើចំណីអាហារនេះមន្ត្រី ជំនាញ បាន ដកហូត ទឹកក្រូច ដប ជ័រ ចំនួន ២៩៨ ដប នំ កញ្ចប់ គ្រប់ ប្រភេទ ជាង ២០០០ កញ្ចប់ មី កំប៉ុង ៩៤ កំប៉ុង រួចមកជំនាញបានយក ទីកំទេចចោល ។
ក្រុមអាជីវករ លក់ទំនិញ នៅ ក្រុង ស្ទឹង ត្រែងបាន ទទួលស្គាល់ និងព្រមយក ការ ណែនាំ នេះ ក៏ដូចជាបានចូលរួម បង្កើន ការ យកចិត្តទុកដាក់ បន្ថែម ទៀតផងដែរ ហើយសន្យាថា នឹង នាំ ចូល តែ ទំនិញ ណា ដែលមានគុណ ភាពល្អ មក លក់ ។ ក្រុមអាជីបករក៏បានស្នើ រឲ្យមន្ត្រី ជំនាញ ចុះទៅ ពិនិត្យ កន្លែង លក់ដូរ នៅ តាម សាលារៀន ផង ព្រោះ នៅតាមសាលាមួយចំនួន នៅតែបន្តលក់ចំណីកញ្ចប់ ដែលមាន ការហួស កាល
បរិច្ឆេទ ប្រើប្រាស់ ផងដែរ វាជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពសិស្សសាលាក្មេងៗនិងចំណីអាហារមួយចំនួនទៀត មិនមានបិទ ស្លាក សញ្ញា និងកាលបរិច្ឆេទនោះឡើយ ៕





































