ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់ការបូបពីនារីម្នាក់ខណះកំពុងជិះម៉ូតូតាមផ្លូវមិនបានសម្រេច កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារសឺនជូរី តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនរហូតទៅដល់ចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បត់ចូលទៅច្រកផ្សារតាំងកសាងក៏ជិះម៉ូតូចូលផ្លូវដែកបណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋចាប់ជាប់តែម្តង។

ដោយជនសង្ស័យទី១ឈ្មោះឆាន ភារម្យ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នឹងទី២ឈ្មោះរ៉ាផា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រកដ មានស្រុកកំណេីតនៅខេត្តកំពង់ឆាម។
តាមប្រភពព័ត៌មានពីកន្លែងកេីហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចមុខផ្សារសឺនជូរីស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1S -1102 ធ្វេីដំណេីរមកពីក្រោយហេីយបានធ្វេីសកម្មភាពឆក់ការបូបស្ពាយតែមិនបានសម្រេច។
សាក្សីបានបន្តថា ភ្លាមៗនោះជនរងគ្រោះស្រែកថាចោរៗ ធ្វេីឲ្យជនសង្ស័យភ័យជិះម៉ូតូគេចខ្លួននិងត្រូវប្រជាពលរដ្ឋដេញតាមក្រោយរហូតទៅដល់ចំណុចផ្លូវច្រកចូលផ្សារតាំងកសាងស្រាប់តែជនសង្ស័យជិះម៉ូតូចូលផ្លូវដែកធ្វេីឲ្យដួលភ្លាមនោះត្រូវបានប្រជាពលរដ្ឋចាប់ជាប់ភ្លាមៗតែម្តង។ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងនាំជនសង្ស័យយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាបទី១រងចាំចាត់ការតាមច្បាប់៕




































